សិស្សពូកែ ប្រឡងជាប់ទាំងអាហារូបករណ៍ បែរមុខវិជ្ជាគណិតបាន F បងស្រីមិនសុខចិត្តចង់តវ៉ា

1078

បងស្រី​របស់​សិស្ស​ពូ​កែ​ម្នាក់ បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​ដែល​ប្អូន​ស្រី​ទទួល​បាន​និទ្ទេស C និង​ធ្លាក់​មុខ​វិជ្ជា​គណិតវិទ្យា ព្រោះ​នាង​ជា​សិស្ស​ពូកែ ថែម​ទាំង​ប្រឡង​ជាប់​អាហារូបករណ៍​សាលា​ល្បី​ឈ្មោះ​ទៀត​ផង។

បើ​តាម​បង​ស្រី​របស់​បេក្ខនារី​បាក់​ឌុប ដែល​មាន​ឈ្មោះ​លើ​គណនី Facebook ថា Chetra Chann បាន​សរសេរ​រៀប​រាប់​ថា៖ “សូម​គោរ​ព​ទៅកាន់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​​ ហង់​ជួន​​ ណា​រ៉ុន​​ រ​ដ្ធ​មន្ត្រី​ក្រសួង​អប់​រំ​​ យុវ​ជន​​ និង​កីឡា​​ ជាទី​គោរ​ព​។ នាង​ខ្ញុំ​ឈ្មោះ ឆាន់​​ ចិត្រា​​ មាន​ប្អូនស្រី​ឈ្មោះ​​ ឆាន់​​ គីម​ប៊ួយ​​ ថ្ងៃខែ​ឆ្នាំ​កំណេី​ត​​ ០៥,០៣,២០០១​ជា​សិស្ស​នៃ​វិទ្យា​ល័យ​បាក់​ទូក​ដែល​បាន​ប្រឡង​នៅ​ម​ណ្ឌ​ល​វិទ្យា​ល័​យ​ទួល​ស្វាយព្រៃ​​ លេខ​តុ​៦១១ ដែល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​​​ហើយ​នេះ​ក៏​ជា​ថ្ងៃ​ប្រកាស​ល​ទ្ធ​ផល​ផងដែរ​​។

នាង​ខ្ញុំ​ពិតជា​មាន​ការភ្ញាក់​ផ្អើល​ខ្លាំង​ខ្លាំង​មែនទែន​សឹង​មិន​ជឿ​ភ្នែក​របស់​ខ្លួនឯង​នូ​វ​ល​ទ្ធ​ផល​ដែល​បានចេញ​មក​ឃេ​ី​ញ​ថា​ប្អូនស្រី​របស់​ខ្ញុំ​បាន​និ​ស្ទេស​C ​ហើ​យ​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​F ទាំង​ដែល​ប្អូន​របស់​ខ្ញុំ​មាន​ប្រវត្តិ​សិក្សា​ល្អ​​ លេ​ី​គ្រប់​មុខវិជ្ជា​​ គណិត​វ​ទ្យា​នេះដែល​គឺ​គាត់​ធ្វេ​ី​បានសម្រេច​ច្រេ​ី​ន​ភាគ​រយ​ព្រម​ទាំង​ត្រឹមត្រូវ​ទៀ​ត​ផង​តាម​រយះ​ការបញ្ជាក់​ប្រាប់​យ៉ាងច្បាស់​ពី​សំ​ណាក់​ប្អូនស្រី​របស់​ខ្ញុំ​​​។

ខ្ញុំ​សូម​សម្ដែង​នូ​វ​ការមិន​យល់ស្រប​ទាំងស្រុង​នូ​វ​ល​ទ្ធ​ផល​ដែល​បាន​ចេញរួច​នេះ​​ វា​ពិតជា​មិនអាច​ទទួល​យក​បានទេ​សម្រាប់​ប្អូនស្រី​ខ្ញុំ​​ ព្រោះ​គាត់​បាន​ខិត​ខំប្រឹងប្រែង​រៀ​ន​សូត្រ មាន​ពេល​សម្រាក​តិចតួ​ចណាស់​​ ភ្ញាក់​ពី​ព្រលឹម​រាល់​ព្រឹក​ទៅ​រៀន​មិនថា​ថ្ងៃអាទិត្យ​ក៏​មិន​ឈប់​សម្រាក​ផង​​ ចូល​គេង​យ​ប់​ជ្រៅ​ព្រោះ​ត្រូវ​ធ្វេ​ី​លំ​ហា​ត់​​ សំណេរ​​​និង​ទ​ន្ទេ​ញ​មេរៀ​ន​​ ។ សូមមេត្តា​ធ្វើ​ការ​ត្រួតពិ​និត្យ​ឡើ​ង​វិ​ញ​ម្ដង​ទៀ​ត​ ហើ​យក៏​សុំ​សួ​ថា​តើ​នាង​ខ្ញុំ​ត្រូវ​​ បំពេញ​នូវ​លិ​ខិត​អ្វី​ខ្លះ​ក្នុង​ដំ​ណើ​រការ​សូម​ឲ្យ​មាន​ការត្រួត​ពិ​និត្យ​ជាថ្មី​ម្ដង​ទៀ​ត​លើ​ការ​បូក​ពិន្ទុ​និង​ការចេញ​ល​ទ្ធ​ផល​នេះ​?”​