ខៀវ កាញារីទ្ធ៖ មក​កំពង់​សោម​កន្លះ​ថ្ងៃ ​រក​កន្លែង​ប្រើ​ពាក្យ ស្អាត ​មិន​បាន​

4864

ឯកឧត្តម ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា​លោក​មក​កំពង់សោម ​ជាង​កន្លះ​ថ្ងៃ ​រក​កន្លែង​ណា​មួយ​ដើម្បី​ប្រើ​ពាក្យ​ថា ស្អាត ​មិន​បាន​នោះ​ទេ។

នៅ​មុន​នេះ ​ឯកឧត្តម ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ មកដល់​ទីក្រុង​កំពង់​សោម​ ជាង​កន្លះ​ថ្ងៃ​ ក្រៅ​ពី​បន្ទប់​សណ្ឋាគារ​ (ហើយ​មាន​ច្រើ​ន​ណាស់​ មិន​ដូច​អ្នក​ខ្លះ​ស្រែក​ថា​គ្មាន​នោះ​ទេ​)​ ខ្ញុំ​រក​កន្លែង​ណាមួយ​ដើម្បី​ខ្ញុំ​ប្រើ​គុណនាម​ ស្អាត​“​ មិន​បាន​ ។ អាច​មាន​អ្នក​រិះគន់​ថា​ខ្ញុំ​មក​តែ​មួយ​ភ្លែត​ ម៉េច​ហ៊ាន​និយាយ​បែប​នេះ​ តែ​សូម​ទុក​ខ្ញុំ​ជា​ទេសចរ​មក​ពី​ឆ្ងាយ​ម្នាក់​ចុះ​ ។ សង្ឃឹម​អភិបាល​ខេត្ត​​ថ្មី​ មាន​ចង្កឹះ​ទឹព្វ​ដូច​ Harry Potter ជួយ​លើក​សំរស់​ទីក្រុង​កំពង់​សោម​យើង​ឡើង​វិញ​ ហើយ​អ្នក​កំពង់​សោម​ក៏​ត្រូវ​តែ​ជួយ​លោក​ផង​ដែរ​ ។

SHARE