ស្អែក​នេះ ​នឹង​ប្រកាស​លទ្ធផល​បាក់​ឌុប​ហើយ​

491

នៅ​ថ្ងៃ​ស្អែក​នេះ ​មណ្ឌល​ភ្នំពេញ​និង​ខេត្ត​កណ្ដាល ​នឹង​ចេញ​លទ្ធផល​ប្រលង​បាក់​ឌុប​ហើយ ខណៈ​ដែល​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត​គឺ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០​។

 

បន្ទាប់​ពី​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​ មធ្យម​សិក្សា​ទុតិយភូមិ​ មក​ទល់​ពេល​នេះ​ មន្រ្តី​ជំនាញ​ក្រសួង​អប់រំ​កំពុង​ធ្វើការ​បូកស្រង់​ពិន្ទុចូល​ប្រព័ន្ធ​កំព្យូរទ័រ​ ដោយ​សម្រេច​បាន​ប្រមាណ ​១០០%​ហើយ ​រី​ឯ​ការ​ប្រកាស​លទ្ធ​ផលនឹងធ្វើឡើងនៅ​ ថ្ងៃទី​៩​ នៅតាមមណ្ឌល​ប្រឡងក្នុងរាជធានីភ្នំ​ពេញ​ និង​ខេត្ត​កណ្ដាល ។ ស្រប​ពេល​តាម​បណ្ដា​ខេត្ត​វិញ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ។

 

រូបតំណាង

ក្នុង​ការ​ប្រឡង​រយៈពេល​ ២​ថ្ងៃកន្លងទៅ បេក្ខជន​ចុះ​ឈ្មោះប្រឡង​សរុបចំនួន ​១១៧ ០៤៣នាក់​ អវត្តមាន​ចំនួន ១៨៣៨​នាក់ ​ហើយក្នុង​នោះក៏មានសិស្ស​ចំនួន​ ២នាក់​ត្រូវ​រង​ពិន័យ​ឱ្យធ្លាក់​ដោយ​ស្វ័យប្រវត្ត​ផងដែ​រ ដោយ​បេក្ខជនទាំង​ពីរនាក់​នោះ​ ប្រព្រឹត្តិខុស​ ដោយយកសំណៅឯកសារ និង​ទូរស័ព្ទ​ដៃចូល​បន្ទប់ប្រឡង។

SHARE