ក្ដៅ​ៗ ​សម្ដេច​តេជោ ហ៊ុន សែន ​នឹង​ជួយ​ជ្រោមជ្រែង ហុង ភារិន ​

1261

សម្ដេច​តេជោ ហ៊ុន សែន ​បាន​ជួប​ជាមួយ​យុវជន ហុង ភារិន ​និង​បង​ប្រុស​របស់​គេ​ឈ្មោះ ហុង ភារុន ​នៅ​មុន​នេះ​បន្តិច​ក្នុង​គេហដ្ឋាន​លោក​ផ្ទាល់​តែ​ម្ដង។

គោល​បំណង​ដែល​សម្ដេច​ជួប​នេះ​គឺ​ចង់​ស្វែង​យល់​នូវ​បំណង​និង​គោលដៅ​ដែល​ហុង ភារិន ​ចង់​ទៅ ដើម្បី​ងាយ​ស្រួល​ដល់ ​ការ​ជួយ​ឱ្យស្រប​ជាមួយ​បំណង​ដែល​ភារិន​ចង់​ទៅ​និង​ចង់​បាន​។ សម្ដេច​ក៏​បាន​ជួយ​ដល់ ហុង ភារុន ដែល​រៀន​ចប់​បរិញ្ញាបត្រ​និង​កំពុង​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្នែក​ពន្ធដារ​ឱ្យ​បន្ត​រៀន​យក​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ត​ទៅ​ទៀត។

សម្ដេច​ក៏​បាន​ជូន​ពរកូន​ប្រុស​ទាំងពីរ​ជួប​តែ​សេចក្តី​សុខ​និង​ សម្រេច​នូវ​បំណង​ប្រាថ្នា​ដែល​កូន​ចង់​បាន៕

SHARE