ល្បីថា ជនជាតិនៅប៉ោយប៉ែត ក៏អូសវ៉ាលិសទៅស្រុកវិញច្រើនដែរ!

1261

តាម​ប្រភព​មួយ​ចំនួន បង្ហាញ​ថា​ជន​ជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​មាតុភូមិ​​និវត្តន៍ ត្រឡប់​ទៅ​ស្រុក​កំណើត​វិ​ញ​ក្នុង​ចំនួន​ច្រើន។ ការចាកចេញ​របស់​ជន​ជាតិ​ចិន​ខាងលើ​នេះ គេ​ពុំទាន់​ដឹងអំ​ពី​មូលហេតុ​អ្វី​អោយ​ពិតប្រាកដ​នៅឡើយ​ទេ ខណៈដែល​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ល្បែង តាម​អន​ឡា​ញ Online ទាំងស្រុង​។​

​សូមបញ្ជាក់ថា​ជន​ជាតិ​ចិន​ភាគច្រើន មក​ស្នាក់នៅ​ក្នុង​ទីក្រុង​ប៉ោយប៉ែត ពួកគេ​ភាគច្រើន ប្រកប​របរ បើក​ល្បែង​អន​ឡាញ online និង​របរ​បើក សណ្ឋាគារ ផ្ទះ​សំណាក់ ឬ​បើកហាង​លក់ដូរ​។​ល​។​​ ​វត្តមាន​នៃ​ជន​ជាតិ​ចិន នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត និង​ខេត្ត​ផ្សេងៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើអោយ ជន​ជាតិ ខ្មែរ​ជាច្រើន ដែល​មាន​ដីធ្លី និង​ផ្ទះ​សំណាក់ ជួល​អោយ​ចិន​បាន​តម្លៃ​ថ្លៃ​ក​ប់ព​ពក។

​ប្រសិនជា​ជន​ជាតិ​ចិន​ចាកចេញ​ហើយ​មិន​វិល​វិញ អ្នក​ដែល​ខក​បំណង​បំផុត ហើយ​ក្អួត​ឈាម​​នោះ គឺ​អ្នក​ដែល​ខ្ចីលុយ​ធនាគារ មក​ធ្វើ​ផ្ទះ​សំណាក់ឬ​សណ្ឋាគារ​ជួល អោយ​ចិន​ច្បាស់ ដោយសារតែ​ធ្វើ​ផ្ទះ​ហើយ​គ្មាន​អ្នក​ជួល ចំណែក​បំ​ណុល​ជាប់​ធនាគារ​វ័​ន្ត ក រីឯ​តម្លៃ​ដី​ល្វេងក៏​នៅ​ទ្រឹង មិនអាច​ហក់លោត​តាម​ទំនើងចិត្ត​ទៀ​ត​ឡើយ ៕​

ខាង​ក្រោម​នេះ ជា​រូប​ភាព​នៅ​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ៖