WESG និង MCT E-sport Cambodia បានរកឃើញក្រុមខ្លាំងទាំង ២ វិញ្ញាសារហើយ

517

កាលពីថ្ងៃទី ៣១ នឹង ១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ មានការប្រកួតវគ្គផ្តាច់ព្រាត់ WESG CAMBODIA FINAL ដែលប្រព្រឹត្តនៅ MCT E-Sport Cambodia ដែលជាដៃគូសហការណ៍ជាមួយ WESG ក្រោមការគាំទ្រសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានផ្តល់ឱកាស ជាច្រើនដល់កីឡាករអេឡិចត្រូនិច។

ការប្រកួតបានប្រព្រឹត្តរយះពេល២ថ្ងៃ យ៉ាងស្វិតស្វាញបំផុតទើបអាចចម្រាញ់ ចេញក្រុមខ្លាំង២ក្រុមនោះ គឺ វិញ្ញាសារ DOTA2 Tiny Airline ដោយយកឈ្នះក្រុម FOREST GAMING ដោយពិន្ទុ ២ ទល់នឹង ០។ ចំណែកឯវិញ្ញាសារ CSGO ក្រុម TAP ដោយយកឈ្នះក្រុម The Foxes ដោយពិន្ទុ ២ទល់នឹង ១ ដូច្នេះក្រុមទាំង២នេះ នឹងតំណាងឲ្យប្រទេសកម្ពុជាដើម្បីបន្តការប្រកួតលើឆាកអន្តរជាតិ ដែលនឹងប្រព្រឹត្តនៅប្រទេសម៉ាលេស៊ី។

តាមសំដីលោក សូវ ឆាយ ដែលជាអ្នកតំណាងក្លឹប នឹងកាហ្វេ កីឡាអេឡិចត្រូនិច MCT E-Sport Cambodia បានមានប្រសាសន៍ថា រាល់ការប្រកួតកីឡាអេឡិចត្រូនិចគាត់តែងតែគាំទ្រនឹងលើកស្ទួយជានិច ហេតុនេះហើយទើបគាត់បង្កើតក្លឹបកីឡាអេឡិចត្រូនិច MCT E-Sport Cambodia នេះឡើងមក ហើយការប្រកួត WESG លើកនេះនឹងសង្ឃឹមថាក្រុមកម្ពុជាយើងនឹងអាចធ្វើបានល្អ លើកមុខប្រទេស ក៍ដូចជាវិស័យកីឡាអេឡិចត្រូនិចនេះផងដែរ គាត់បានបន្ថែមទៀតថា សង្ឃឹមថាអ្នកទាំងអស់បន្តការគាំទ្រក្លឹបរបស់គាត់ ហើយក៏សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងទាំងអស់ផងដែរ។

ដូច្នេះសង្ឃឹមថាលើកនេះក្រុមកម្ពុជាធ្វើបានល្អ ក៏សូមបន្តការគាំទ្រនឹងលើទឹកចិត្តដល់កីឡាករយើងទាំងអស់គ្នាផងដែរ៕