ប្រវត្តិសង្ខេបត្រួសៗរបស់ព្រះបាទជ័យវ្ម័នទី ៧ កូនខ្មែរគួរដឹង !

1133

ព្រះបាទជ័យវរ្ម័នទី៧ប្រសូត្រនៅ គ.ស ១១២០ ព្រះអង្គឡើងគ្រងរាជ្យនៅឆ្នាំ ១១៨១ ហើយទ្រង់បាត់ព្រះកាយឬសោយទីវង្គតនៅគ.ស១២១៨។ ព្រះមាតារបស់ព្រះអង្គព្រះនាមជ័យរាជចូឌាមណី» និងព្រះបិតាព្រះនាម«ធរណិន្ទរវ្ម័នទី២»។ ព្រះបាទជ័យវរ្ម័នទី៧ មានមហេសីចំនួន ២ អង្គគឺ ព្រះនាងជ័យរាជទេវី និង ឥន្ទ្រទេវី។

ព្រះបាទជ័យវរ្ម័នទី ៧ ជាក្សត្រដ៏អង់អាចមួយអង្គព្រះអង្គមានស្នាព្រះហស្ថច្រើនសម្រាប់ជាតិ ទ្រង់បានដឹកនាំទ័ពធ្វើសឹកសង្គ្រាមរំដោះប្រទេសពីកណ្តាប់ដៃពួកចាមដែលយើងបានឃើញចម្លាក់នៅប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារជាភស្ថុតាងស្រាប់។ ក្រៅពីនោះព្រះអង្គបានស្ថាបនាប្រាសាទនានាជាច្រើននៅក្នុងក្រុងអង្គរធំ ទ្រង់បានកសាងផ្លូវថ្នល់ ស្ពាន សាលាសំណាក់ និង មន្ទីពេទ្យជាច្រើននៅសម័យអង្គរ។ សព្វថ្ងៃសំណង់បុរាណទាំងនោះមានខ្លះនៅសេសសល់គង់វង្ស ដូចជាប្រាសាទជាង ១០នៅបរិវេណអង្គរ មានប្រាសាទបាយ័ន ប្រាសាទនាគព័ន្ធ ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័នជាដើម។ ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ ទ្រង់ជាក្សត្រទី១ដែលបង្រួមបង្រួមសាសនារវាងសាសនាព្រាហ្មនិងសាសនាព្រះពុទ្ធ ហើយប្រកាសកាន់លទ្ធិពុទ្ធរាជ្យធ្វើអោយប្រទេសទទួលបាននូវភាពសុខសាន្តនិងរីកចម្រើនដល់កំពូល៕

ដោយ៖ រិន វិចត្រ

Loading...