មានលុយ 300$ ចង់បានកំពូលស្មាតហ្វូនកម្លាំងខ្លាំង ប្រើ អាចពិចារណានឹង កំពូលទូរសព្ទនេះបាន !

596

ក្រៅពីការជ្រើសរើសទូរស័ព្ទប្រកបដោយភាពវៃឆ្លាតហើយ កត្តាតំលៃក៏ជាចំណុចចំបងដែលត្រូវគិតគូរផងដែរ។ សំណួរបានសួរថា៖ ប្រសិនបើលោកអ្នកមានលុយ ៣០០$ តើអ្នកនឹងទិញទូរស័ព្ទប្រភេទណាយកមកប្រើ? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាតែងតែធ្វើការពិចារណានៅពេលដែលពួកគេត្រូវការទិញទូរស័ព្ទគ្រប់ម៉ូឌែល។

ប្រសិនបើយើងថ្លឹងថ្លែងឲ្យស៊ីជម្រៅទៅ យើងឃើញថាទូរស័ព្ទដែលថ្លៃ គឺសំដៅទៅលើទូរស័ព្ទដែលមានគុណភាពល្អ ប៉ុន្តែទោះជាយ៉ាងណាក៏មិនប្រាកដទាំងអស់ដែរ ព្រោះស្មាតហ្វូនខ្លះដែលមានតម្លៃល្មមៗ ក៏មានគុណភាពល្អមិនចាញ់ទូរស័ព្ទថ្លៃដែរ ហើយចំពោះទូរស័ព្ទដែលមានតម្លៃថ្លៃវិញ ក៏មិនប្រាកដថាធានាគុណភាពល្អដែរ។

កត្តាទាំងអស់នេះហើយ ដែលជាហេតុបណ្តាលឲ្យក្រុមហ៊ុនស្មាតហ្វូន ប្រេន ប្រេន ជាច្រើនមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ​ ទាំងគុណភាព និង តម្លៃលក់ចេញម្តងៗ។ ជាការពិតណាស់នៅពេលដែលលោកអ្នកទៅរកទិញទូរស័ព្ទនៅតាមហាងលក់ទូរស័ព្ទនានា ប្រាកដណាស់មុនដំបូងលោកអ្នកច្បាស់ជាសំលឹងមើលទៅលើការរចនារូបរាង និង ពណ៌ខាងក្រៅរបស់ទូរស័ព្ទនីមួយៗ បន្ទាប់មកលោកអ្នកនឹងសួរអំពីទំហំនៃ Camera និង គុណភាពថ្មថាតើវាអាចកាន់ថ្មបានយូរឬអត់?

នៅទីនេះយើងខ្ញុំអាចណែនាំម៉ូឌែលថ្មីមូយទៀតដល់លោកអ្នក នោះគឺទូរស័ព្ទ OPPO F11 ស៊េរីថ្មី ដែលអាចនឹងឆ្លើយតបជាមួយនឹងអ្វីដែលលោកអ្នកចង់ដឹង និង ចង់បាន ។ OPPO F11 ជាប្រភេទទូរស័ព្ទដែលទាន់សម័យ សម្រាប់មនុស្សគ្រប់វ័យ ដោយវាមានពីរពណ៌ គឹពណ៌ Marble Green និង Fluorite Purple ដោយក្នុងនោះវាក៏មានមុខងារស្កេនក្រយ៉ោដៃ(Fingerprint)មិនចាញ់ម៉ូឌែលដទៃទៀតផងដែរ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺវាមានកម្លាំងថ្ម គឺរហូតដល់ 4020​mAh ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ដែលជាភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមអនឡាញ និង សម្រាប់អ្នកដែលនិយមទស្សនាវីដេអូតាម Youtube និង នៅលើ Apps នានា ហើយតម្លៃត្រឹមតែ 299$ ប៉ុណ្ណោះ តែគុណភាពវិញក៏មិនណយដែរ៕

SHARE