ចិន​១​ក្រុម​ដង្ហែ​ក្បួន ​តាម​ដង​ផ្លូវ ​ដើម្បី​ផ្សាយ​ហាង​កែ​សម្ផស្ស​

1304

សមត្ថ​កិច្ច​បាន​ចុះ​ហាម​ឃាត់​ក្បួន​ដង្ហែ​មួយ​ដែល​ជនជាតិចិន​មួយ​ក្រុម​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បើក​ហាង​កែសម្ផស្ស​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ករណី​ហែរក្បួន​នេះ​គឺ​ជា​ការ​ហែ​បើក​ហាង​កាត់​សក់ ហាង​កែសម្ផស្ស​រ៉ូយ៉ាល់​ហ័ង​ជែ​ ដែល​ស្ថិត​នៅ​ក្រុម​៨​ភូមិ​១ ​សង្កាត់​លេខ​៣​ក្រុង ​/​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ ​Lyu chunyu ​ភេទ​ ប្រុស​ អាយុ​៣៧​ឆ្នាំ ​ជា​ជន​ជាតិ​ចិន។ ក្នុង​នោះ​ផង​ដែរ​ករណី​នេះ​សមត្ថ​កិច្ច​បាន​បញ្ជា​អោយ​ផ្អាក​ការ​ដង្ហែ​ក្បួន ​និង​បាន​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​ណែនាំ​ធ្វើ​កិច្ច​សន្យា​ ព្រម​ទាំង​តម្រូវ​អោយ​សុំ​ច្បាប់​ជា​មុន ​ក្នុង​ការ​បើក​ធ្វើ​អាជីកម្ម​ផ្សេង​ៗ​តាម​ច្បាប់៕

SHARE