បេក្ខនារី​២​នាក់​នៅ​កំពង់​ចាម ​មក​ប្រលង​បាក់​ឌុប គ្មាន​លុយ​១​រៀល​សោះ ​ត្រូវ​បាន​….​

1336

បេក្ខនារី​២​នាក់​នៅ​ខេត្ត​កំពង់​ចាម ​មក​ប្រលង​បាក់ឌុប ដោយ​គ្មាន​លុយ​១​រៀល ត្រូវ​បាន​​អភិបាលខេត្ត​កំពង់ចាម​ ​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​ដោយ​លោក​ ​បាន​យក​ថវិកា​ចំនួន​ ​៨០ម៉ឺន​រៀល​ ​ទៅ​ជូន​ប្អូនស្រី​ទាំ​ពីរ​ ​។

បេក្ខ​នារី​ទាំង​ពីរ​ខាង​លើ​នេះ​ម្នាក់​ឈ្មោះ ​វេត​ ​ស្រី​អ៊ា​ង​​និង​ឈ្មោះ​ ​យ៉េ​ត​ ​សុ​ខ​ខេង​ ​រស់នៅ​ភូមិ​សូភាស​ ​ឃុំ​សូភាស​ ​ស្រុក​ស្ទឹងត្រង់​ ​រៀន​នៅ​វិទ្យាល័យ​មេសរជ្រៃ​ ​ដែល​កំពុង​ប្រឡង​នៅ​មណ្ឌល​បឋមសិក្សា​ឧត្តរ​ ​ក្រុង​កំពង់ចាម។ ​យុវតី​ទាំង​ពីរ​ខាង​លើ​នេះ ​មាន​ស្ថានភាព​លំបាក​ ​ជួប​ការ​ខ្វះខាត​ ​មិន​មាន​លុយ​សម្រាប់​ទិញ​អាហារ​បរិភោគ​ ​ឬ​ចាយវាយ​ទេ។ ​ស្រប​ពេល​ម្ដាយ​របស់​គេ​វិញ ​ក៏​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទៀត។

ដំណឹង​នេះ​ ​បានដឹង​ទៅដល់​អភិបាលខេត្ត​កំពង់ចាម​ ​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​ដោយ​លោក​ ​បាន​យក​ថវិកា​ចំនួន​ ​៨០ម៉ឺន​រៀល​ ​ទៅ​ជូន​ប្អូនស្រី​ទាំ​ពីរ​ ​។​ ​លោក​ ​អភិបាលខេត្ត​ ​បាន​ផ្តាំផ្ញើ​ដល់​សិស្ស​ទាំងពីរ​នាក់​ ​ត្រូវ​ខិតខំ​ប្រឡង​ឱ្យ​បាន​ជាប់​ជាស្ថាពរ​ ​ហើយ​ប្រសិនបើ​បេក្ខនារី​ទាំងពីរ​ ​មាន​បញ្ហា​ទុក្ខ​លំបាក​ ​សូម​ទំនាក់ទំនង​មក​រូប​ផ្ទាល់​តែម្តង​ ​៕​

SHARE