គួច ចំរើន ​ផ្តល់​រង្វាន់​ម៉ូតូ ​១​គ្រឿង ​និង​ថវិកា​១ពាន់​ដុល្លារ ​ដល់​សិស្ស​ប្រឡង​បាន​ A …​

392

លោក គួច ចំរើន ​ប្រកាស​ផ្តល់​រង្វា​ន់ម៉ូតូ ​១គ្រឿង​ និង​ថវិកា​១០០០​ដុល្លារ ដល់ សិស្ស ប្រឡង ជាប់ និទ្ទេស​ A ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិស្សានុ​សិស្ស ​ដែល​កំពុង​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ (បាក់ឌុប) ​លោក​ គួច ចំរើន ​អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ប្រកាស​ផ្តល់​ម៉ូតូ ​១​គ្រឿង​ អម​ដោយ​ថវិកា​ចំនួន​ ១០០០​ដុល្លារ ​ដល់​សិស្ស​ទាំង​អស់​ដែល​ប្រឡង​ជាប់​និន្ទេស​ A​ ទូ​ទាំង​ខេត្ត។

ការ​ប្រកាស​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​នេះ ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០១៩​នេះ​ នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​បើក​ហឹប​ វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ នៅ​សាលា​បឋម​សិក្សា​អនុវិទ្យាល័យ​តេជោ​ ហ៊ុន សែន ​កម្មករ។ ​ការ​ប្រកាស​ផ្តល់​រង្វាន់​នេះ​ ធ្វើ​ឡើង​ដើម្បី​ការ​លើក​ទឹក​ចិត្ត​ ពាក្យ​ស្លោក​ «​អ្នក​ចេះ​ទើប​ជាប់ ​អ្នក​ពូកែ​ទទួល​បាន​នូវ​រង្វាន់»៕

SHARE