សម្ដេច ផ្ដល់​ជាង​៣​ម៉ឺន​ដុល្លារ ​ទៅ U18 ​ដែល​​បំបាក់​វៀតណាម ​និង​ថៃ ​បាន​

5515

ថវិកា​ចំនួន​ ៣១,០០០ ​ដុល្លារ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​ ១៨​ឆ្នាំ។

នៅបញ្ជាការដ្ឋាន ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ យប់​ថ្ងៃ​សុក្រ​ ទី​១៦ ​ខែ​សីហា ​ឆ្នាំ​២០១៩ ​លោក នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​បាន​អញ្ជើញ​សំណេះ​សំណាល​ ជាមួយ​ក្រុម​កីឡាករ​បាល់ទាត់​អាយុ​ក្រោម ​១៨​ឆ្នាំ ​ដែល​ទើប​នឹង​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​ ក្នុង​ឱកាស​សំណេះសំ​ណាល​នោះផ​ងដែរ​ លោក​នាយឧត្តមសេនីយ៍​ ក៏បា​នប្រគ​ល់​ថវិកាដែ​ល​ជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ដល់​កីឡាករ និង​ក្រុម​ការងារសរុបចំនួន​ ៣១នាក់ក្នុងម្នាក់ៗទទួលបានចំនួន ១,០០០ដុល្លារ​ សរុបចំនួន​ ៣១,០០០ ដុល្លារ ។

​ក្រុម​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អក្នុងពានរង្វាន់​ AFF U-18 Championship 2019​ ទោះបី​ពួកគេ​មិនអាច​ឡើង​វគ្គ ៤ក្រុម​ចុង​ក្រោយក្ដី​ ពិសេស​ពួកគេ​ បាន​បង្កើតកំ​ណត់ត្រា​ប្រវត្តិសាស្ដ្រ​ថ្មី​ តាម​រយៈ​ការ​យក​ឈ្នះ​ក្រុម​ U-18 ​ថៃ ​និង​ម្ចាស់​ផ្ទះ​វៀតណាម​តែ​ម្ដង៕

SHARE