សាហាវមែន! Avenger: Endgame វ៉ា Avatar ​បាន​សម្រេច​ហើយ​នៅ​អាមេរិក​

737

 

រឿង Avengers: Endgame ​បាន​យក​ឈ្នះ​រឿង Avatar ​បាន​ហើយ​លើ​ទីផ្សារ​អាមេរិក Box Office ​គិត​ត្រឹម​ថ្ងៃ​នេះ។

Avengers:Endgame ​ពិត​ជា​ខ្លាំង​មែន ​ដែល​អាច​ទម្លាក់ Avatar ​បាន​សម្រេច​នៅ Box Office ​ប៉ុន្តែ​រឿង​នេះ​នៅ​ស្ថិត​លេខ​២​សិន ព្រោះ​ពួកគេ​មិន​អាច​វ៉ា​រឿង Star Wars: The Force Awakens ​បាន​ឡើយ។ ​ដូច្នេះ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​រឿង​រក​លុយ​បាន​ច្រើន​នៅ Box Office ​គឺ Star Wars: The Force Awakens ​លេខ​១ ​រឿង Avengers:Endgame ​លេខ​២ ​និង​រឿង Avatar ​លេខ​៣។

សម្រាប់​ទី​ផ្សារ​ទូទាំង​ពិភព​លោក Global ​វិញ Endgame ​ជិត​ក្លាយ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក​ហើយ ដោយ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​ពួកគេ​រក​បាន ​$2,534.8 billion ​ស្រប​ពេល​រឿង Avatar ​វិញ ​រក​បាន​ $2,788 billion។ ​ការ​ចាញ់ Avatar ​ត្រឹម​ជាង​២​០០​លាន​នេះ ​ត្រូវ​គេ​រំពឹង​ថា​មិន​យូរ​ទៀត​ទេ Endgame ​អាច​វ៉ា​បាន​ទៀត​ហើយ ​ក្លាយ​ជា​ខ្សែ​ភាពយន្ដ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក​នេះ៕

Loading...