ទឹក​ជំនន់​នៅ​ឥណ្ឌា ​សម្លាប់​មនុស្ស​ជាង​២០០​នាក់ ​និង​ជាង​១​លាន​នាក់​ទៀត​ត្រូវ​ជម្លៀស​

398

ទឹក​ជំនន់​នៅ​ប្រទេស​ឥណ្ឌា ​បាន​ស្លាប់​មនុស្ស​សរុប​២០៩​នាក់​ហើយ ​នៅ​ប៉ែក​ខាងត្បូង​ ​រដ្ឋ​កេរ៉ា​ឡា ខណៈ​ដែល​មនុស្ស​ជាង​១​លាន​នាក់​ទៀត​ត្រូវ​ជម្លៀស​រក​ទី​សុវត្ថិភាព​។

ក្នុង​តំបន់​ដែល​កំពុង​លិចលង់​នេះ ​ភ្លៀង​ធ្លាក់​២៤​ម៉ោង​លើ​២៤​ម៉ោង ដែល​បណ្ដាល​ឱ្យ​កម្ពស់​ទឹក​កើន​ឡើង​ជាប់​រហូត។ ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​ជួយ​អ្នក​ដែល​ជាប់​ក្នុង​ផ្ទះ ​គ្មាន​មធ្យោបាយ​ដើម្បី​គេច​ទៅ​ទី​សុវត្ថិភាព។ បើ​តាម​របាយការណ៍​បឋម ​មនុស្ស​ជាង​២០​៩​នាក់​ហើយ​បាន​ស្លាប់ ​ហើយ​កង​កម្លាំង​ក៏​បាន​ជម្លៀស​មនុស្ស​ជាង​១​លាន​នាក់​ទៀត​ដើម្បី​រក​ទី​ទួល។

ជា​រៀង​រាល់​ឆ្នាំ​នៅ​ឥណ្ឌា ​តែងតែ​មាន​ករណី​ទឹក​ជំនន់​លិច​លង់​ជា​និច្ច។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​មុន ​ករណី​ទឹក​ជំនន់​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​ជាង​៤០០​នាក់​ឯ​ណោះ៕

Loading...