សាហាវ! ​មាន​ករណី​បាញ់​គ្រាប់​ជំ​ពាម​ចំ​កញ្ចក់​ឡាន ​ដើម្បី​ប្លន់​នៅ​ម្តុំ​ភ្នំ​ជីសូរ

1556

​យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះថា ​ឌីណា វីនន័រ ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​សូម​សមត្ថកិច្ច​មេត្តា​ពង្រឹង​សន្តិសុខ​អោយ​បាន​ខ្លាំង​ផង​នៅ​ម្តុំ​ខាងត្បូង​ ភ្នំជីសូរ​ ​(ពេល​យប់)​ ដូច​ជា​អាណាធិបតេយ្យ​ពេក​ហើយ។

ម្ចាស់​ករណី Facebook ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ គំរោង​គឺ​ចង់​ប្លន់​ច្បាស់​ណាស់​ បាញ់​ជំពាម​អោយ​ចំ​តៃកុង​តែម្តង​ បើ​ចុះ​ពី​ឡាន​គឺ​ប្រាកដ​ជា​ត្រូវ​គ្នា​ពួកវា​ធ្វើ​ស៊ី​បាន​សំរេច​មិនខាន។​ ផ្លូវជាតិ​លេខ​ពីរ​ ភ្នំ​ជីសូរ​ ប្រើ​ជំពាម​កៅស៊ូ​ វេលា​យប់​ បើ​តែ​យ៉ាង​ហ្នឹង​ គ្មាន​នរណា​ហ៊ាន​បើក​ឡាន​ រឺ​ជិះ​ម៉ូតូ​យប់​ទៅ​តាកែវ​ទៀត​ទេ​ សូម​មេត្តា​ចាត់​វិធាន​ការ​ពង្រឹង​សន្តិសុខ​ផង៕

SHARE