ប្លុក​ប្រេង​ថ្មី​មួយ​ទៀត ​ត្រូវ​បាន​រដ្ឋាភិបាល ​អនុញ្ញាត​ឱ្យ​រុក​រក​ហើយ​

583

ប្លុក​ប្រេង​មួយ​កន្លែង​ដែល​មាន​ទំហំ​៧៣០០គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​រដ្ឋាភិបាល ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​ឈ្មោះ ​Angkor Gold Corp។ ​នេះ​បើ​យោង​តាម Page ​របស់​ក្រុមហ៊ុន​បង្ហោះ​ផ្ទាល់។

​ក្រុមហ៊ុន​ខាង​លើ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​រុក​រក​ប្រេង​នៅ​តំបន់​ប្លុក​ទី​៨ ​។ ​ក្រុមហ៊ុន​ក៏​នឹង​បន្ដ​ការ​ចរចា​បន្ថែម​ទៀត ដើម្បី​យក​អាជ្ញាបណ្ណ​ផង​ដែរ​ក្នុង​ការ​រក​ប្រេង​និង​ឧស្ម័ន​ក្នុង​កន្លែង​ដែល​មាន​ទំហំ​ដល់​ទៅ ៧៣០០​គីឡូ​ម៉ែត្រ​ក្រឡា​នេះ។ លោក Stephen Burega នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​បញ្ជាក់​ថា​ក្រុមហ៊ុន​ Angkor គឺជា​ក្រុមហ៊ុន​រុករក​រ៉ែ​ដំបូង​គេ​របស់​កាណាដា ដែល​ត្រូវ​បានផ្តល់​ការយល់ព្រម​កម្រិត​នេះ ដើម្បី​ស្វែងរក​ឱកាស​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា។

កម្ពុជា​បាន​រក​ឃើញ​តំបន់​មាន​ប្រេងកាត​ទាំង​នៅ​ក្នុង​សមុទ្រ និង​លើគោក​ចំនួន​២៥​ប្លុក ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ៕

Loading...