ប្រធានាធិបតី​អាមេរិក ​សង្ឃឹម​ថា​គ្មាន​អ្នក​ស្លាប់ ចំពោះ​រឿង​បាតុកម្ម​នៅ​ហុងកុង​

171

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះ​សារ ផ្ដល់​ក្ដី​សង្ឃឹម​ថា​គ្មាន​អ្នក​ស្លាប់​ទេ ​សម្រាប់​រឿង​បាតុកម្ម​នៅ​ហុងកុង។

រឿង​រ៉ាវ​ហុងកុង ​ផ្ទុះ​ការ​តវ៉ា​សមុទ្រ​ខ្មៅ ​កំពុង​រីក​រាល​ដាល​កាន់​តែ​ធំ​ឡើង​ហើយ ​ដោយ​អ្នក​ប្រឆាំង​កំពុង​ប្រមូល​ផ្ដុំ​នៅ​ព្រលាន​យន្ដហោះ ​មិន​ឱ្យ​មាន​ការ​ហោះ​ចេញ​ទៅ​ណា​នោះ​ទេ។ ដោយ​ទើប​តែ​ព្រឹកមិញ​នេះ ​ទើប​មាន​ការ​ធូរ​ស្រាល​បន្តិច ​ហើយ​ជើង​ហោះហើរ​អាច​ចេញ​ដំណើរ​បាន​វិញ។

ទន្ទឹម​គ្នា​នេះ​ដែរ ​ចិន​ក៏​បាន​បញ្ជូន​កង​ទ័ព​ទៅ​កាន់​ព្រំ​ដែន​ហុងកុង ​ដើម្បី​ត្រៀម​ទប់ទល់​ស្ថានភាព​អាក្រក់​ណា​មួយ​កើត​ឡើង​លើ​ហុងកុង​ផង​ដែរ។ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ ​បាន​បន្ដ​រហូត​ដល់​សប្ដាហ៍​ទី​១០​ហើយ ​គិត​ត្រឹម​ថ្ងៃ​នេះ។ ខណៈ​ដែល​ដំណោះស្រាយ​ណា​មួយ​មិន​ទាន់​មាន​កើត​ឡើង​នោះ​ទេ។ លោក ត្រាំ ​ប្រធានាធិបតី​អាមេរិក ​បាន​បង្ហោះ​សារ​​មិន​ចង់​ឃើញ​មាន​អ្នក​ស្លាប់​ដោយសារ​ការ​តវ៉ា​នេះ​ឡើយ ​លោក​បញ្ជាក់​ថា៖ “សង្ឃឹម​ថា​គ្មាន​ប្រជាជន​ណា​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ”៕

Loading...