សេដ្ឋកិច្ច ​សិង្ហបុរី ដាំ​ក្បាល​ចុះ​ខ្លាំង​មិន​ធ្លាប់មាន​​១០​ឆ្នាំ​មក​នេះ​

619

សិង្ហបុរី​កំពុង​រង​គ្រោះ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន ហើយ​មាន​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក។

សង្គ្រាម​ពាណិជ្ជ​របស់​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​​ខាង​លើ បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​របស់​សិង្ហបុរី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​ក៏​ដាំ​ក្បាល​ចុះ​ទៅ​តាម​នេះ​ដែរ។ ​GDP ​របស់​ប្រទេស​កោះ​នេះ ​បាន​ធ្លាក់​ចុះ​ជាង​៣​% ​បើ​ធៀប​ឆ្នាំ​មុន ​ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​វិញ​ក៏​ធ្លាក់​ខ្លាំង​ដែរ។ ការ​នាំ​ទំនិញ ​ធ្លាក់​ចុះ​ខ្លាំង​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​ហោះ​ឡើង​វិញ​បន្តិច​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ​ប្រសិន​ណា​បើ​អាមេរិក ​និង​ចិន ​យល់​ព្រម​ដោះស្រាយ​គ្នា​លើ​សង្គ្រាម​ពាណិជ្ជកម្ម។

សិង្ហបុរី ​ជា​ប្រទេស​អ្នក​មាន​នៅ​អាស៊ី ​ហើយ​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដែរ ក្រោយ​ពី​លោក ត្រាំ ប្រធានាធិបតី​អាមេរិក ​ប្រកាស​ថា​នឹង​យក​ពន្ធ​លើ​ទំនិញ ​របស់​ប្រទេស​នេះ។ មួយ​វិញ​ទៀត ត្រាំ ​ក៏​បាន​បញ្ជាក់​ទៀត​ថា សិង្ហបុរី ​ជា​ប្រទេស​អ្នក​មាន ​មិន​គួរ​ស្ថិត​ក្រោម​ស្លាក​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ទទួល​បាន​ផល​ចំណេញ​ពាណិជ្ជកម្ម​នោះ​ទេ៕

SHARE