ចប់ ! ស្រូវជាងមួយម៉ឺនហិកតា ប្រឈមការខូចខាតព្រោះគ្រោះរាំងស្ងួតខណៈខេត្តមួយចំនួនកំពុងរងគ្រោះដោយទឹកជំនន់

561

យោងតាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ សីហា​បានបង្ហាញថា ក្នុងខណៈដែលខេត្ត​ព្រះសីហនុ កំពត និង​រតនគិរី កំពុង​ជួប​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង តែ​ខេត្តសៀមរាប កំពុង​រងគ្រោះ​ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​ទៅវិញដែលបណ្តាលអោយ​ដំណាំ​ស្រូវ​ជិត​១,៦​ម៉ឺន​ហិកតាក្នុងស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ស្រុក​សូទ្រនិគម បាន​ងាប់​និង​ខូចខាត​ទាំងស្រុង​។

លោក លី សំរឹទ្ធ អភិបាលរងរ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ខេត្តសៀមរាប កំពុងតែ​ជួប​កូន​រដូវប្រាំង​ដែល​អូសបន្លាយ​យូរ ធ្វើ​ឲ្យ​ស្រូវ​ជាច្រើន បាន​ស្វិត និង​ងាប់​ជា​បណ្តើរៗ ហើយ​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៀត បើ​មាន​ភ្លៀង​ធ្លាក់​ស្រូវ​មួយចំនួនធំ អាច​សង្គ្រោះបាន​។ ប៉ុន្តែ បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ ស្រូវ​ជាច្រើន​អាច​នឹង​ខូចខាត​ទាំងស្រុង​។  លោក​បាន​បញ្ជាក់ថា ស្រុក​ដែលមាន​ស្រូវ​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ គឺមាន​ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​សារ​ពត៌មានកម្ពុជា ។

លោក លី សំរឹទ្ធ បានបន្តយ៉ាង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​គ្រោះរាំងស្ងួត​នេះ អាជ្ញាធរខេត្ត​បាន​ប្រើប្រាស់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងនោះ ប៉ុន្តែ​ការជួយ​សង្គ្រោះ​នេះ គឺ​បាន​សម្រាប់តែ​ស្រែ​ដែលមាន​ប្រព័ន្ធ​ធា​រាស្ត្រ​ធំៗ​នៅ​ជិត​ប៉ុណ្ណោះ​។ សម្រាប់​ស្រែ​ដែល​គ្មាន​ប្រភពទឹក​នៅ​ជិត យើង​មិន​អាចជួយ​បានទេ ដោយ​មានតែ​រង់ចាំ​ទឹកភ្លៀង​មួយ​មុខ​ប៉ុណ្ណោះ​»​។​

ទន្ទឹមនឹងហេតុការណ៍ដែលកើតឡើងនៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នំា២០១៩លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ និងជាប្រធានគណ:កម្មាធិការគ្រប់គ្រោះមហន្តរាយស្រុក និង លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ បានរួមដំណើរជាមួយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរំាងស្ងួត ក្នុងភូមិសាស្រ្តស្រុក និងពេលរសៀលលោកស្រីអភិបាលបានបន្តចុះទៅឃុំស្នួល និងឃុំរោងគោ ដើម្បីបន្តពិនិត្យស្ថានភាពស្រូវ និងពិនិត្យមើលស្ថានភាពទឹកនៅតាមប្រឡាយ ដើម្បីត្រៀមផែនការសម្រាប់ដោះស្រាយជូនប្រជាកសិករដែលកំពុងរងគ្រោះផងដែរ៕

អត្ថបទដោយ៖ រិន វិចិត្រ

Loading...