គួច ​ចំរើន ​អំពាវនាវ​ដល់​អ្នក​រំលោភ​ដី​អូរ ប្រឡាយ ​សហការ​គ្នា ​ជាមួយ​អ្នក​ជំនាញ ​កុំ​ឱ្យ​កំពង់​សោម​លិច​ទឹក​ទៀត​

421

លោក​គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ​ដើម្បី​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ ​បញ្ហា​ ទឹក​ភ្លៀង​ជន់​លិច ក្រុងព្រះសីហនុ មិន​ឲ្យ​កើតមាន ​តទៅ​ទៀត លោក បាន​ស្នើ​សុំ​ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការរំលោភ​ដី​អូរ ប្រឡាយ​ទាំងអស់ រួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី កែលំអ​ប្រព័ន្ធ​ប្រឡាយ អូរ ឲ្យ​មាន​ភាពល្អ​ប្រសើរ​វិញ។

រដ្ឋបាល​របស់​លោក គួច ចំរើន ​កំពុង​ដោះ​ស្រាយ​បញ្ហា​លិច​ក្រុង ​ដោយ​ចាប់​ផ្ដើម​យុទ្ធនាការ ​ស្ដារ​ឡើង​វិញ ​នៅ​ប្រព័ន្ធ​អូ ប្រឡាយ​នានា ​ដើម្បី​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេល​វេលា ​ពេល​មាន​ជំនន់​ទឹក​ភ្លៀង​ម្ដង​ៗ។ ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ស្នើ​ដល់​បុគ្គល​ដែល​តែងតែ​រំលោភ​យក​ដី អូរ ប្រឡាយ ​ទាំង​អស់ បញ្ឈប់​សកម្មភាព​របស់​ខ្លួន ​ហើយ​មក​សហការ​ជាមួយ​អ្នក​ជំនាញ​វិញ ​ដើម្បី​ស្ដារ​ដី អូរ ​និង​សំរាម ​តាម​ប្រឡាយ​ទាំង​អស់​ឱ្យ​មក​ស្ថានភាព​ដើម​វិញ។

បញ្ហា​ទឹកភ្លៀង​ជន់​លិច ដោយសារ​តែ​ប្រព័ន្ធ​ប្រឡាយ​អូរ តូច​ចង្អៀត ស្ទះ​ចរន្តទឹក​ហូរ​មិនទាន់ ទើប​កើតមាន​ទឹក​ជន់​លិច ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​។ ក្នុង​ករណី បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​រំលោភ​ដី​អូរ​ហើយ មិន​ព្រម សហការ​ជាមួយ​មន្ត្រី​ជំនាញ រដ្ឋបាល​ខេត្ត ​និង​មាន វិធានការ​តាម​ផ្លូវ​ច្បាប់ មិន​យោគយល់​ទៀត​ទេ។

Loading...