នោះ​! អាមេរិក​ផលិត​​អាវុធឡាស៊ែថ្មី​ កម្ទេចម៉ីស៊ីល​និងយន្តហោះចម្បាំង ល្មមចិននិងរុស្ស៊ី​ព្រឺរោម

0
3549

អាមេរិក​ទទួល​បាន​ជោគជ័យ​ ដែល​បាន​ទិញ​អាវុធ​ឡាស៊ែ​កម្ទេច​ម៉ីស៊ីល រ៉ុកកែត កាំភ្លើងធំហើយ​ពិសេស​ពពួក​យន្តហោះ​ដ្រូនចម្បាំង​គ្មានមនុស្ស​បើក​បាន​យ៉ាង​ងាយ។

អាវុធ​ឡាស៊ែស៊េរីថ្មី​និង​ទំនើប​នេះ​ឈ្មោះ HEL TVD មាន​ថាមពលដល់ទៅ ១០០ គីឡូវ៉ាត់។ វា​​ជា​អាវុធ​​អាមេរិក​ប៉ងស្រមៃ​ចង់បាន​សម្រាប់​ប្រព័ន្ធការពារជាតិ​របស់​ខ្លួន​រយៈ​ពេល​ច្រើន​ទសវត្ស​មក​ហើយ​ ស្រាប់​តែ​ពេល​នេះ​រដ្ឋាភិបាល​អាមេរិក​បាន​ទិញ​អាវុធពី​ក្រុមហ៊ុន Lockheed Martin and Dynetics ក្នុង​តម្លៃ ១៣០ លានដុល្លារ ហើយ​ក៏​ជា​អាវុធ​មាន​បច្ចេកវិទ្យា​ទំនើប​ ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ធំៗ​ផ្សេងៗទៀត​លើ​ពិភពលោក​ខ្លាច​រអាគួរសមដែរ។

អាវុធ​ឡាស៊ែ HEL TVD គ្រោង​នឹង​យក​ទៅ​តេស្ត​សមយុទ្ធមីស៊ីល​នៅ​ម៉ិកស៊ិកូក្នុង​ឆ្នាំ ២០២២។ បើតាមការអះអាង​ពី គេហទំព័រ Futurism ក្រុមហ៊ុនរថយន្ត Rolls Royce ជា​អ្នក​គាំទ្រ​ពីក្រោយ​ចំពោះ​បច្ចេកវិទ្យាផលិតអាវុធ HEL TVD។

កងទ័ព​អាមេរិក កំពុង​តែផលិត​អាវុធ​ប្រើ​ប្រព័ន្ធឡាស៊ែ ជា​សណ្ឋាន​ផ្សេងគ្នា ដោយ​អាច​បំពាក់លើ​រថគ្រោះ និង​យន្តហោះចម្បាំងដ្រូន ដើម្បី​អាច​កម្ទេច​សត្រូវ​បាន​ងាយនិង​ប្រើពេលខ្លី៕

ប្រែសម្រួល៖ រតនា

ប្រភព៖ futurism

ផ្តល់មតិយោបល់