អាជ្ញាធរជាតិអប្សរាជូនដំណឹងដល់អ្នកលក់ដូរ ភ្ញៀវទេសចរមួយចំនួនឲ្យបញ្ឈប់រាល់សកម្មភាពក្រាលកន្ទេល និងដាក់អង្រឹង ដើម្បីទទួលទាន អាហារ និងលំហែកាយនៅជុំវិញបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅជុំវិញកសិន្ទុប្រាសាទអង្គរវត្ត។
បើតាមសេចក្ដីជូនដំណឹង អាជ្ញាធរទុកពេលឲ្យអាជីវករ និងភ្ញៀវទេសចរមួយចំនួនរយៈពេល៤៥ថ្ងៃ គិតពីថ្ងៃជូនដំណឹងនេះ ដើម្បីបញ្ឈប់សកម្មភាពដាក់អង្រឹង ក្រាលកន្ទេល ទទួលទានអាហារ និងលំហែកាយនៅបរិវេណទាំងនេះ។ បើពុំនោះទេអាជ្ញាធរនឹងមានវិធានការរដ្ឋបាលដោយរឹបអូសសម្ភាសរៈទាំងនោះ និងមិនទទួលខុសត្រូវចំពោះការខូចខាត។
Loading...