ប្រពៃណាស់! បុរសម្នាក់ប្រកាស យកផ្ទះធ្វើជាជម្រកដល់អ្នករងគ្រោះដោយទឹកជំនន់

277

ម្ចាស់​គណនី Facebook ដែល​មាន​ឈ្មោះ Puthea Investt បាន​ទទួល​ការ​កោត​សរសើ​​យ៉ាង​ខ្លាំង ពី​អ្នក​លេង​បណ្ដាញ​សង្គម បន្ទាប់​ពី​ប្រកាស​យក​ផ្ទះ ធ្វើ​ជា​ជម្រក​សម្រាប់​ស្នាក់ ផ្ញើ​ឡាន ម៉ូតូ ទាំង​មនុស្ស និង​សត្វ​ពាហនៈ​ផ្សេងៗ ក្នុង​ខេត្ត​កំពត។

បុរស​ចិត្ត​ធម៌ និង​ប្រពន្ធ បាន​បង្ហោះ​បែប​នេះ​ថា៖ “បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹកជំ​នន់​ដែល​ស្ថិតនៅ​​ ឃុំ​ព្រៃ​ឃ្មុំ​​ និង​​ ឃុំ​ផ្សេងៗ​ក្បែ​គ្នា​ក្នុង​ខេត្ត​កំ​ពត​ដែល​រង​គ្រោះ​​ អាច​មក​ស្នាក់នៅ​​,​ផ្ញេ​ី​រ​ម៉​តូ​,​ឡាន​,​ សត្វ​ពាហនះ​ផ្សេងៗ​​ នៅផ្ទះ​របស់​ខ្ញុំបាន​។ កន្លែង​អាច​ស្នាក់នៅ​ប​ណ្តោះ​អាសន្នបាន​​ ច​ន្លោះ​​ ពី​​ 20-50​ នាក់។

​ខ្ញុំ​និង​ប្រពន្ធ​រងចាំ​ស្វា​គមន៍​ដោយ​ក្តី​រីករាយ​​ និង​​ មាន​ផ្តល់​អាហារ​សំ​រ៉ន់ និង​​ ថ្នាំពេទ្យ​​ ដោយ​ឥត​គិតលុយ​​ សំរាប់​បងប្អូន​។ ទីតាំង​​ ភូមិ​ព្រៃ​ឃ្មុំ​​ ឃុំ​ព្រៃ​ឃ្មុំ​​ ស្រុក​ទឹកឈូ​​ ខេត្ត​កំពត​​ ជិត​ខ្លោងទ្វា​វត្ត​ភ្នំស​​ ទូរ​ស័ព្ទ​​ 070711011​។ អរគុណ​។”