ប្រយ័ត្នផង! ប្រជាជនខេត្តព្រះសីហនុ ចាប់បានក្រពើ មិនដឹងថារួច ឬវង្វេងជម្រកនោះទេ

1063

ពល​រដ្ឋ​ជូន​ដំណឹង​មកថា នៅ​សេ​តេ ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​៣​ក្រុងព្រះសីហនុ មាន​សត្វ​ក្រពើ​មួយ​ក្បាល បាន​បង្ហាញ​ខ្លួន ដោយ​​មិនដឹងថា​ជា​ក្រពើ​មាន​អ្នក​ចិញ្ចឹមឬ​យ៉ាងណា​នោះ​ទេ។

ក្រពើ​តូច​មួយ​នេះ បាន​ឡើង​តាម​ទឹកអូរ​មក​លើដី​ភូមិ រួច​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ចាប់យក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន ។ បើ​តាម​ការសាកសួរ​តាម​ទូរ​សព្ទ័​នៅ​ល្ងាច​ថ្ងៃ​១១​សីហា​២០១៩​នេះ​ពលរដ្ឋ​ដែល​ចាប់​ក្រពើ​នេះ​ទុក​អោយដឹងថា ក្រពើ​នេះ​មានទ​ម្ង​ន់​ប្រហែលជា​ង 5kg ហើយ​ដំណឹង​នេះ​ពល​រដ្ឋ​ជូនជ្រាប​ដល់​ម​ន្ត្រី​ជំ​នា​ញ​ចុះ​មក​ពិ​និត្យ ដោយ​ទា​ក់ទង​តាម​ទូរ​សព្ទ័​លេខ 069 728 486 ។

ទា​ក់ទង​ដល់​ដំណឹង​នេះ លោក​នេន ចំរើន​ប្រធាន​ម​ន្ទី​រ កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ ប្រាប់​តាម​ទូរ​សព្ទមក​ដែរថា លោក​នឹង​អោយ​ម​ន្ត្រី​ជំនាញ​ចុះ​ទៅ​ពិ​និត្យ​៕ ​