Apple បញ្ចេញ iOS 13 Beta 6 សម្រាប់អ្នកអភិវឌ្ឍន៍!តើមានអ្វីថ្មីៗ??

164

Apple បានបញ្ចេញប្រព័ន្ធ iOS 13 Beta 6 សម្រាប់អ្នកអភិវឌ្ឍន៍រួមមាន iPadOS 13, watchOS 6 និង tvOS 13 ផងដែរសម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីចុះឈ្មោះសម្រាប់អភិវឌ្ឍន៍អ្នកអាចចូលមើលការធ្វើបច្ចុប្បន្នភាពពីជំនាន់មុន។

ខិតជិតមកដល់ខែកញ្ញានេះ ដែលជាពេលវេលាដែលក្រុមហ៊ុន Apple រំពឹងថានឹងចេញលក់ iPhone ស៊េរីថ្មីដូចរាល់ឆ្នាំកន្លងមក ហើយ iOS 13 នឹងក្លាយជាប្រព័ន្ធប្រតិបត្តិការដែលនឹងភ្ជាប់មកជាមួយ iPhone ថ្មីនេះផងដែរ

ប្រព័ន្ធប្រតិបត្តិការ iOS 13 Beta 6 តើមានអ្វីថ្មីៗ??
* Control Center ថ្មីមានមុខងារកំណត់បិទនិងបើក Dark Mode
* Brightness និង Siri អាចត្រូវបានបញ្ជាឱ្យបើក – បិទតាមមុខងារ Dark Modeផងដែរ
*​ អាចលាក់តំណមើលជាមុនសម្រាប់កម្មវិធីនីមួយៗ
*​ Foldersមានពណ៌ដូចគ្នានឹងផ្ទាំងរូបភាព (វាមិនច្បាស់ថាវាជាកំហុសឬជាលក្ខណៈពិសេសទេ)
* របារកែសំរួលបរិមាណត្រឡប់ទៅកម្រិត ១៦ ជំនួសអោយកំណែមុនវិញដែលមាន ៣៤ កំរិត។
* រូបតំណាងបណ្តាញ LTE / 4G / 5Ge គឺ iconតូចជាមុន
* ទំព័រចាប់ផ្តើម New App Store ថ្មី។
* ទំព័រចាប់ផ្តើម New Photos app start page ថ្មី។
* រូបសញ្ញា Heart icon ថ្មីនៅលើ watchOS 6 beta 6 ។
សម្រាប់ការចុះឈ្មោះអ្នកអភិវឌ្ឍន៍ អ្នកអាចចុចធ្វើបច្ចុប្បន្នភាពUpdate now ឥឡូវនេះពី settings menu។

ប្រែសម្រួល៖ហុងម៉េង

ប្រភព៖ 9to5mac ។