ញាក់សាច់! កម្ពុជា-វៀតណាម សហការគ្នាចាប់បានគ្រឿងញៀនឆ្លងដែនជាង ៦០គីឡូ

0
266

កម្លាំង​មាន​សមត្ថកិច្ច​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ធ្វើ​សកម្មភាព​បង្ក្រាប​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​សរុប ៩​នាក់ ដែល​កំពុង​នាំ​គ្រឿង​ញៀន​ពី​កម្ពុជា​ទៅ​វៀតណាម។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ខេត្ត​ស្វាយរៀង បង្ក្រាប​បាន​ឧក្រិដ្ឋជន​គ្រឿង​ញៀន ៨​នាក់ និង​គ្រឿង​ញៀន​មួយ​ចំនួន​នៅ​ស្រុក​ស្វាយជ្រំ។ ចំណែក​ខាង​វៀតណាម ចាប់​បាន​ម្នាក់ រួម​ដោយ​វត្ថុ​តាង​ជា​គ្រឿង​ញៀន ៦៣​គីឡូក្រាម។ ក្រុម​ទាំង​នេះ កំពុង​សហការ​គ្នា ដឹក​ឆ្លង​កាត់​ពី​ខេត្ត​ស្វាយ​រៀង ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​មាន​គ្រឿង​ញៀន​សរុប ៦៣,៦​គីឡូក្រាម។

បើ​តាម​សមត្ថកិច្ច បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ មាន​សញ្ជាតិ​វៀតណាម និង​ខ្មែរ។ ពួក​គេ​បាន​រៀប​ផែន​ការ​ដឹក​គ្រឿង​ញៀន​ពី​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លង​ដែន តាម​ព្រំដែន​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ទៅ​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម។ ពួក​គេ​បាន​ដឹក​តាម​តូរីស ដែល​ចត​ចាំ​នៅ​ចំណុច​ខាង​លើ។ បច្ចុប្បន្ន ជន​សង្ស័យ​ទាំង​អស់ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ហើយ៕ ​​

ផ្តល់មតិយោបល់