ប្រភពព័ត៌មានបានបង្ហាញថាឆ្នាំនេះ Appleនឹងប្រើឈ្មោះម៉ូឌែល iPhone 11 ហើយនឹង iPhone Pro មានកាមេរ៉ាខាងក្រោយចំនួន៣

245

ប្រភពព័ត៌មានចុងក្រោយអំពីឆ្នាំ iPhone 2019 នឹងមានឈ្មោះថា iPhone 11 ជំនួសឱ្យការប្រើជាអក្សរ iPhone XI ហើយមានកំណែ Pro នៅខាងចុង។ រាប់ការផ្លាស់ប្តូរឈ្មោះយីហោសម្រាប់ទីផ្សារឡើងវិញរបស់Apple។

តាមរយៈaccount twitter CoinX បានបង្ហាញថា Apple នឹងប្រើឈ្មោះម៉ូឌែលជាមួយពាក្យ Pro សម្រាប់ទូរស័ព្ទ iPhone ថ្មី ។សម្រាប់ឈ្មោះម៉ូឌែល iPhone XR  នឹងអាចជំនួសឈ្មោះថា iPhone 2019 ចំណែកឯម៉ូឌែល iPhone XIថ្មី នឹងជំនួសឈ្មោះថា iPhone 11 និង iPhone XI Max ថ្មីដែលមានកាមេរ៉ាខាងក្រោយចំនួន ៣ នឹងជំនួសឈ្មោះថា iPhone Pro ប៉ុន្តែគេរំពឹងថា Apple នឹងប្រើលេខ 11 ជា iPhone 11 Pro ។

ប្រសិនបើព័ត៌មាននេះពិត នឹងជាលើកទីមួយហើយដែលក្រុមហ៊ុន Apple បានយកពាក្យ Pro មកប្រើជាមួយស្មាតហ្វូនរបស់ពួកគេ។ បន្ទាប់ពីបើកដំណើរការឈ្មោះនេះនៅលើ iPad និង Mac អស់រយៈពេលជាច្រើនឆ្នាំ។

ប្រែសម្រួលៈហុងម៉េង

ប្រភព៖ CoinX & 9to5mac