ខ្លាំងដៃមែន! គ្រោះថ្នាក់តិចតួច ឃាត់មិនឈ្នះ វ៉ៃទាំងប៉ូលិស ហែកទាំងកំណត់ហេតុ

784

​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ប្រព្រឹត្តិអំពើ​ហិង្សា​លើ​សមត្ថកិច្ច និង​ហែក​កំណត់ហេតុគ្រោះថ្នាក់​ចរាចរណ៍​ចោល។ ហេតុការណ៍​នេះ​កើតឡើង​នៅចំ​ណុ​ច​​​ផ្លូវ​លេខ ១៧៣​ មុខ​ហាង​​​ម្លប់​ស្វាយ​៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ១ ខណ្ឌ​ចំការមន​​ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១១ ខែសីហា​ឆ្នាំ ២០១៩ នេះ ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រ​ថយ​ន្ត Lexus RX 330 ពណ៌​ខ្មៅ មួយ​គ្រឿង​បាន​ប៉ះគ្នា​ជាមួយនឹងរ​ថយ​ន្ត​ម៉ាក Range Rover ពណ៌​ខ្មៅ​ដូចគ្នា នៅ​ចំណុច​ទល់មុខ​ហ្នឹង​ហាង​ម្ល​ប់​ស្វាយ ៩៩ ហើយ​ពេល​នោះ​រថយន្ត Range Rover មិន​បាន​ឈប់​ធ្វើការ​ដោះស្រាយ​គ្នានៅ​កន្លែងកើតហេតុ​ទេ ហើយ​ក៏​បើក​ចេញ​កន្លែង​នោះ។

ម្ចាស់​រថយន្ត Lexus បាន​ដេញតាម​មកដល់​ចំណុ​ចជិត​ដល់​ស្តុ​ប​ស្ថានទូត​ចិន ក៏​កាត់រ​ថយ​ន្តនោះ​អោយ​ឈប់ ដើម្បី​និយាយ​គ្នា តែ​ដោយ ប្រកែក​គ្នា​តឹងសរសៃក បុរស​ដែលជា​អ្នកបើករ​ថយ​ន្ត Range Rover ក៏​បាន​ប្រើ​ហិង្សា​ទៅលើ​មិត្ត​ភ​ក្កិ អ្នកបើករ​ថយ​ន្ត Lexus បណ្ដាលអោយ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​យ៉ាងខ្លាំង រហូតដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ប៉ុស្តិ៍​ន​គ​របាល​ទួល​ស្វាយព្រៃ​ទី ១ ចុះមក​អន្តរាគមន៍​។

​ភ្លាមៗ ដោយ​សមត្ថកិច្ច បាន​អោយ​ភាគី​ម្ចាស់រ​ថយ​ន្ត​ទាំង​ពី​រមកធ្វើការ​ដោះ​ស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ន​គ​របាល ដើម្បី​ដោះស្រាយ​គ្នា ។ ពេល​ដែល​មកដល់​ប៉ុស្ត៍នគរបាល​សមត្ថកិច្ច​សមត្ថ​កិច្ច​កិច្ច​បាន​ធ្វើ​ការសាកសួរ​ភាគី​ភាគី​ទាំងសងខាង​ដោយ​មិនទាន់​បាន​ដឹងអី​ផង​សមត្ថកិច្ច​សួរនាំ​អ្នកបើកបរ​រ​ថយ​ន្ត Range Rover នោះ​ស្រាប់តែ​កាន់​យក ក្រដាស​កំណាត់ហេតុ របស់​សមត្ថកិច្ច​បាំង ហើយ​ក៏​ហែក​ចោល ពេល​សមត្ថកិច្ច​ទាញ់យក ហើយ​សមត្ថកិច្ច​ក៏​ទះ​បុរស​នោះ​មួយ​ដៃ​ដែល​ទៅ ធ្វើ​ឲ្យ​បុរស​នោះ​ហក់​មក​វាយ​លោក​មេ​ប៉ុស្តិ៍ និង​សមត្ថកិច្ច​ម្នាក់​ទៀត​របួសបែក​មាត់​ទៀ​ត​ផងដែរ ។

​បន្ទាប់ពី​សមត្ថកិច្ច​បួន​នាក់​ចាប់​បុរស​នោះ​សឹងតែ​មិន​ឈ្នះ​វាយ​ខ្នោះ​បញ្ជូន​មក​អធិការ​ន​គ​របាល​ខណ្ឌ​ចំ​ការ​មន ដេ​ី​ម្បី​​​វាស់​ជាតិ​អា​កុល​​ និង​​​ពិ​និត្យ​​​មេ​ី​ល​រក​សារធាតុ​ញៀ​ន​​ ដេ​ី​ម្បី​បន្ត​នីតិ​វិធី​តាមផ្លូវ​ផងដែរ ៕​

ទស្សនាវីដេអូ ពី TVFB៖


Loading...