ទឹក​ស្ទឹង​សង្កែ​បាត់ដំបង​នឹង​កើន​ឡើង​ខ្លាំង ក្រោយ​​ក្រសួង​បើក​ទ្វារទឹក​បន្ធូរ​​សម្ពាធបុកខ្លាំងពី​ព្រំដែនថៃ

985

ក្រសួងធនធានទឹកនិង​ឧតុនិយម​បាន​ប្រកាសឲ្យ​ពលរដ្ឋខេត្តបាត់ដំបង​ជ្រាប​ជាព័ត៌មាន​ពី​ការ​កើនឡើង​កម្ពស់ទឹក នៅ​ស្ទឹងសង្កែទីរួមខេត្តបាត់ដំបង ដោយ​សារ​តែ​ការ​បើក​ទ្វារទឹក។

ក្រសួង​បាន​បញ្ជាក់​នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ថា​ ដោយមានភ្លៀងពីល្ងាចខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅចំណុចសំណង់ពហុបំណងសេកសកទឹកឡើងខ្លាំង យើងបានបើកទ្វារទឹកបន្ធូរស្ថានភាពទឹកធ្លាក់ចុះក្រោម។ ដូចនេះនៅវេលារសៀលទឹកនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់៕

អត្ថបទ​៖ រតនា

Loading...