ប្រវត្តិសាស្ត្រ! U18 កម្ពុជាបំបាក់ U18 ថៃ ៤-៣ ពាន AFF U-18 Championship នៅវៀតណាម

1587

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជាអាយុក្រោម ១៨ ឆ្នាំ បាន​យក​ឈ្នះ​ U18 ថៃ​ដោយលទ្ធផល ៤ ទល់នឹង ៣ ក្នុងពានរង្វាន់ AFF U-18 Championship នៅទឹកដីវៀតណាម។

កីឡាករ​ដែល​រកគ្រាប់បាល់ទាំង ៤ ជូនកម្ពុជា​រហូតឈ្នះថៃលើកដំបូងនោះមាន វុត តុលា មិន រតនៈរក​បាន​មួយគ្រាប់ម្នាក់ រីឯ២គ្រាប់ទៀតរក​បាន​ដោយោវីរៈបុរសកម្ពុជា សៀង ចន្ធា។

ដូច្នេះ​លទ្ធផល​នេះ កម្ពុជា​ទទួល​បាន ៣ពិន្ទុ ហើយ​នឹង​ត្រូវបន្តទៅជួប ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ១១ ខែសីហា ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕

អត្ថបទ៖ រតនា

 

Loading...