ជួយ​ទិញ​ផង​បង​ប្អូន! ​នារី​ជប៉ុន​ម្នាក់ ​រុញ​រទេះ​លក់​ស្លាប​មាន់​អាំង​នៅ​មុខ​ផ្សារ​ទួល​ទំពូង​

0
384

 

នារី​ជន​ជាតិ​ជប៉ុន​ដ៏​ស្រស់​ស្អាត​ម្នាក់ ​បាន​ដាក់​រទេះ​រុញ​លក់​ស្លាប​មាន់ ​ភ្លៅ​មាន់​អាំង ​នៅ​មុខ​ផ្សារ​ទួល​ទំពូង ​ហើយ​មើល​ទៅ​ពិត​ជា​គួរ​ឱ្យ​ចង់​ទៅ​ទិញ​ញ៉ាំ​ខ្លាំង​ណាស់។

ដូច​ដែល​បង​ប្អូន​បាន​ដឹង​ស្រាប់​ហើយ ជប៉ុន ជា​ជនជាតិ​គំរូ​មួយ​លើ​លោក​ទាំង​ការ​រស់​នៅ ​និង​ការងារ​ស្រប​ច្បាប់​ផង​ដែរ។ ប្រជាជន​ជប៉ុន ​ជា​អ្នក​គោរព​ពេល​វេលា ​និង​រស់​នៅ​ស្អាត ​ហើយ​ក៏​ជាប់​ឈ្មោះ​ជា​ប្រជាជន​រស់រាន ​មាន​ជីវិត​យូរ​ជាង​គេ​លើ​លោក​ផង​ដែរ។

យ៉ាងណាមិញ ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​មួយ​រយៈ​នេះ​មាន​ការ​ចែក​ចាយ​រូបភាព​ជា​ច្រើន ​ទាក់ទង​ទៅ​នឹង​នារី​ជន​ជាតិ​ជប៉ុន​ម្នាក់ ​រូស​រទេះ​លក់​ស្លាប​មាន់ ភ្លៅ​មាន់​អាំង​នៅ​មុខ​ផ្សារ​ទួល​ទំពូង។ ​មាន​ប្រជាជន​ខ្មែរ​យើង​ច្រើន​នាក់ ​នាំ​គ្នា​ចែក​រំលែក ​ហើយ​ក៏​ចង់​នាំ​គ្នា​ទៅ​សាក​ល្បង​រសជាតិ​ភ្លៅ​មាន់​អាំង​របស់​នារី​ជនជាតិ​ជប៉ុន​នេះ​ដែរ៕

ផ្តល់មតិយោបល់