លោក William Guang ថា ​សមុទ្រ​ខេត្ត​កំពត ​មាន​បោះ​បង្គោល​​លក់​ទៀត​?

0
4142

 

បើ​តាម​លោក William Guang ​បាន​បញ្ជាក់​ថា​សមុទ្រ​ខេត្ត​កំពត មាន​បោះ​បង្គោល​លក់ ​ដែល​ផ្សព្វផ្សាយ​លក់​ដោយ​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​មួយ ដែល​អះអាង​ថា​មាន​ប្លង់​រឹង​ថែម​ទៀត។

លោក William Guang ​បាន​បង្ហោះ​នៅ​មុន​នេះ​បន្តិច​ថា​៖ ​នេះ​ជា​រូបភាព​នៅ​សមុទ្រ​ខេត្ត​កំពត​ ដែល​ផ្សព្វ​ផ្សាយ​លក់​ដោយ​ក្រុមហ៊ុន​លក់​អចលន​ទ្រព្យ​មួយ ​ដែល​អះ​អាង​ថា​មាន​ប្លង់​រឹង​ ដូច​នេះ​ខ្ញុំ​ឆ្ងល់​ថា​តើ​ប្លង់​រឹង​ត្រឹម​ឆ្នេរ​ចំងាយ​៥០​មែត្រ ​ឬ​ប្លង់​រឹង​ចូល​ដល់​សមុទ្រ​ទើប​គេ​អាច​បោះ​បង្គោល​ចូល​សមុទ្រ​បាន​ដូច​នេះ​។

សូម​បញ្ជាក់​ថា​ សមុទ្រ​ បឹងបួរ ព្រៃភ្នំ ​ទន្លេ ​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ​! តើ​ការ​បោះ​បង្គោល​ដល់​ក្នុង​សមុទ្រ​នេះ​ ឈរ​លើ​ប្លង់​កម្មសិទ្ធ​ប្លង់​រឹង​ឬ​ប្លឹង​រាវ​ ? បើ​ប្លង់​រឹង​ ជា​ប្លង់​រឹង​ត្រឹម​លើ​ដី ​ឬ​លាត​សន្ធឹង​ដល់​ក្នុង​សមុទ្រ​? អ្នក​វិនិយោគ​អាច​វិនិយោគ​បាន​លុះ​ត្រា​ទទួល​បាន​សិទ្ធ​អនុប្ប​យោគ​ ឬ​សម្បទាន​ពី​រដ្ឋ​ តែ​ឋិត​ក្នុង​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន៕

ផ្តល់មតិយោបល់