ប្រវត្តិ​សាស្ត្រ​ហើយ កំពង់​សោម​ជន់​លិច​ខ្លាំង ​ម៉ូតូ ឡាន ​លិច សល់​ត្រឹម​ក​

7174

ក្រុងព្រះសីហនុ- ជំនន់​ទឹក​ភ្លៀង​បាន​វាយ​លុក​ទីក្រុង​ព្រះសីហនុសា​រជា​ថ្មី​ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត ​ចាប់​តាំង​ពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​៨​សីហា​២០១៩។

សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​អោយ​ដឹង​ថា ​ភ្លៀង​មួយ​មេ​ធំ​នេះ ​ធ្វើ​អោយ​លំនៅ​ដ្ឋាន​ពលរដ្ឋ​ដែល​នៅ​តំបន់​ទំនាប​តាម​សង្កាត់​នានា​ក្នុង​ក្រុង ​រង​នូវ​ការ​ជន់​លិច​ចូល​ដល់​ក្នុង​ផ្ទះ។​ សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​នៅ​ម្តុំ​ជិត​ស្ថានីយ៍​ប្រេងតេលា ​អូរ១​ និង​ម្តុំ​អូរ​សំអាត ​អោយ​ដឹង​ដែរ​ថា ​ដោយសារ​តែ​ភ្លៀង​ខ្លាំ​ង ទឹក​ឡើង​លឿន ​មាន​ពលរដ្ឋ​ខ្លះ​បាន​ជាប់​ក្នុង​ទឹក​ដែល​កំពុង​ជន់​លិច​ខ្លាំង ប៉ុន្តែ​បាន​អ្នក​ភូមិ​ជួយ​សង្គ្រោះនាំ​មក​កាន់​ដី​គោកហើយ។

ក្រៅ​ពី​នេះ ​ផ្ទះ​ពលរដ្ឋ​នៅ​ជិត​ផ្លូវ​រថភ្លើង​និង​ខ្លះ​ទៀត​នៅ​ទំនប់​រលក​ក្នុង​សង្កាត់​លេខ​១ ​ក៍រ​ង​នូវ​ការ​ជន់​លិច​ខ្លាំង​ដែរ។​ នេះ​ជា​ស្ថានភាព​ធាតុ​អាកាស ​អាច​និយាយ​បាន​ថា​អាក្រក់​បំផុត​សម្រាប់​ទឹកភ្លៀង​យប់​នេះ​នៅ​ក្រុង​ព្រះ​សីហនុ ​ក្នុង​នោះ​អជ្ញាធរ​បាន​អំពាវ​នាវ​អោយ​ពលរដ្ឋ​ប្រុងប្រយត្ន័​ពី​បញ្ហា​ចរន្ត​អគ្គិសនី​ និង​ការពារ​គ្រោះ​ថ្នាក់ផ្សេងៗ ​៕(រូបភាពចម្រុះអំពីគ្រោះធម្មជាតិនេះទទួលបានពីពលរដ្ឋ)

 

 

Loading...