ឡើងឆាកលើកក្រោយដឹងតែប្លែក ប្អូនស្រី លៀង ចាន់​ឡា បានចាក់ច្រមុះ ចាក់ចង្កា និងសាក់ចិញ្ចើម Free Free

718

ប្អូន​ស្រី លៀង ចាន់​ឡា ដែល​ជា​បេក្ខភាព​ក្នុង​កម្មវិធី​ប្រកួត​ប្រឡង​ច​ម្រៀង លំដាប់ថ្នាក់​ពិ​ភ​ព​លោក​របស់​ទូរ​ទស្សន៍​ហ​ង្ស​មាស «X Factor Cambodia» បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម ក៏ដូចជា​ទស្ស​និក​ជន​ជាច្រើន សម្ដែង​ក្ដី​អាណិតអាសូរ និង​បាន​ប្រកាស​ជួយឧបត្ថម្ភ ជួយ​ជ្រោមជ្រែង។ ជាមួយ​គ្នា​នេះ ម្ចាស់​ហាង​កែ​សម្ផស្ស Tina k.Beauty ក៏​បាន​ទាក់​ទង​ប្អូន​ស្រី ដើម្បី​ជួយ​ចាក់​ច្រមុះ ចាក់​ចង្កា ព្រម​ទាំង​សាក់​ចិញ្ចើម​មួយ​ចប់ ដល់​ប្អូន​ស្រី។

​បន្ទាប់​ពី​មើល​ឃើញ​មើលឃើញ​ពី​ភាព​ខ្វះខាត មហា​ជន​និង​អ្នកសិល្បៈ បាន​ប្រកាស​ជួយឧបត្ថម្ភ​ដល់ កញ្ញា លៀង ចាន់​ឡា ក្នុង​ការផ្ដល់​ជាស​ម្លៀ​ក​បំពាក់ ដល់​នាង​បាន​តែងខ្លួន​ស្អាតៗ និង​ការតុបតែង​ខ្លួន​ធ្វើ​មុខ​ផាត់​ស​ក់ដោយ​ឥតគិតថ្លៃ រាល់ពេល​ឡើង​ប្រឡង​ច​ម្រៀង​។​ ក្នុង​នោះ រួមមាន​ដូចជា​តារា​កំប្លែង​អ្នកនាង គ្រ​ត​, រំដួល លិ​ចទឹក​, ចៅ​ខ្មែរ​, ក្រុមហ៊ុន​ថែរក្សា​សម្ផស្ស​, ហាង​លក់​គ្រឿង​អ​ល​ង្កា​រ​, រួមទាំង​សប្បុរស​ជន​ជាច្រើនរូប​ទៀត សុទ្ធតែ​បាន​ជួយឧបត្ថម្ភ​ដល់​បេ​ក្ខ​នារី មកពី​កំពង់ឆ្នាំង​រូប​នេះ ព្រោះតែ​ក្ដី​ស្រឡាញ់ និង​ការអាណិតអាសូរ ដើម្បី​ឲ្យ​នាង​បាន​តុបតែង​ខ្លួន​ស្អាតៗ ដូច​អ្នកដទៃ​ពេល​ឡើង​ប្រឡង​ច​ម្រៀង និង​កម្មវិធី​ផ្សេងៗ​។​

​ការ​អាណិត​ជួយ​ជ្រោមជ្រែង​ដល់​បេក្ខភាព​វ័យ​១៧​ឆ្នាំ​រូប​នេះ ព្រោះ​នាង​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ក៏ពិតមែន ប៉ុន្តែ​នាង​មាន​ភាព​តស៊ូ​ក្នុង​ជីវិត។ ជាពិសេស​នោះ ចាន់​ឡា ថែមទាំង​មាន​ទឹកដម​សំឡេង​ពីរោះ និង​តែងតែ​ធ្វើ​ឲ្យ​ទស្សនិក​ជន​សប្បាយរីករាយ ក្នុងពេលដែល​នាង​ឡើងទៅ​បញ្ចេញ​សមត្ថភាព​ម្ដងៗ​៕​

Loading...