ភ្លៀង​១​មេ​ធំ ​លិច​ក្រុង​កំពង់​សោម​ធ្ងន់ធ្ងរ​តែ​ម្ដង​

982

​ភ្លៀង​មួយ​មេ​ធំ ​កាល​ពី​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ​ ធ្វើ​អោយ​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ​មាន​ទឹក​ជន់លិច​ ដូច​ជា​នៅ​ស្ពាន​អូរ​សំអាត​ និង​តំបន់​ទំនាប​ខ្លះទៀត​ក្នុង​សង្កាត់​លេខ​៣ ​និង​សង្កាត់​លេខ​៤។

ករណី​ជំនន់​ទឹកភ្លៀង​នេះ​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​ឯកឧត្តម​ គួច ចំរើន​ អភិ​បាលខេត្ត​ បាន​ធ្វើ​ការ​ដោះស្រាយ​ជា​បណ្តើរៗ​ដូច​ជា​អោយ​គ្រឿង​ចក្រ​កាយ​បើក​ផ្លូវ​ទឹក​ និង​ដោះ​ស្រាយ​បញ្ហា​សំណង់​ដែល​សង់​រំលោភ​លើ​ដីអូរ ​ប្រឡាយ​ជាដើម៕

Loading...