មាន​ករណី​បំផ្ទុះ​គ្រាប់​បែក​៣​កន្លែង​ កណ្ដាល​ក្រុង​បាងកក​ព្រឹក​នេះ​

5162

មាន​ពលរដ្ឋ​បាន​រង​របួស ដោយសារ​តែ​ករណី​បំផ្ទុះ​គ្រាប់​បែក​មួយ​កើត​ឡើង ​នៅ​កណ្ដាល​ក្រុង​បាងកក​តែ​ម្ដង​កាល​ពី​ព្រឹកមិញ​នេះ។

សមត្ថភាព​ដែល​ស្ថិត​នៅ​កន្លែង​កើត​ហេតុ ​បង្ហើប​ថា​មាន​មនុស្ស​របួស​២​នាក់​ក្នុង​ហេតុការណ៍​នេះ ប៉ុន្តែ​មិន​ដល់​អាយុ​ជីវិត​ឡើយ។ ​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​TS​ ​Chong​ ​Nonsi​ ​ពេល​មនុស្ស​កំពុង​ធ្វើដំណើរ​យ៉ាង​មមាញឹក​។​ មិន​ត្រឹម​តែ​១​កន្លឹង​នេះ ​កាល​ពី​ព្រឹកមិញ​នេះ ​គេ​ក៏​បាន​ឮ​សំឡេង​ដូច​បំផ្ទុះ​គ្រាប់​បែក​២​កន្លែង​ទៀត​ដែរ​នៅ​ក្រុង​បាងកក​នេះ។ ​ដោយ​១​កន្លែង​នៅ​ក្បែរ ​King Power shop ​ជិត​អគារ Mahanakhon ។ ហើយ​១​កន្លែង​ទៀត ​នៅ Government Complex ​ផ្លូវ​ Chaeng Wattana។

យ៉ាងណាមិញ ​២​កន្លែង​ខាង​ក្រោយ​នេះ ​គឺ​មិន​មាន​បណ្ដាល​ឱ្យ​របួស​ប្រជាជន​នោះ​ទេ៕

Loading...