ហួស​ចិត្ត ពេល​ឮ​កម្ម​វិធី Heaven or Hell Cambodia ​ចេញ​មុខ​បក​ស្រាយ​រឿង​សំនួរ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​មាន​៣០​ថ្ងៃ​

982

នៅ​ថ្ងៃ​នេះ ​ផ្ទុះ​ការ​រិះ​គន់​ជា​ថ្មី​ទៀត​ទៅ​លើ​កម្មវិធី Heaven or Hell Cambodia ​ដែល​សួរ​សំនួរ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​មាន​ប៉ុន្មាន​ថ្ងៃ? ខណៈ​ដែល​ចម្លើយ​វិញ ​គឺ​មាន​៣០​ថ្ងៃ ដែល​ខុស​ទៅ​នឹង​រឿង​ពិត​ដែល​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​មាន​ត្រឹម​២១​ថ្ងៃ​ប៉ុណ្ណោះ។

ចំពោះ​ហេតុផល​ថា​មាន​ដល់​៣០​ថ្ងៃ​នេះ ត្រូវ​បាន​ខាង​កម្មវិធី​បក​ស្រាយ​មុន​នេះ​បន្តិច​ថា​៖ ដោយ​សារមាន​ Fans​ សរសេរ​មក​កាន់​ផេក​ Heaven Or Hell Cambodia ​ស្នើ​ឲ្យ​បកស្រាយ​ពី​សំនួរ​មួយ។ យើង​ខ្ញុំ​សូម​បកស្រាយ​នឹង​ពន្យល់​ដូច​តទៅ៖ នៅ​លើ​សំណួរ ​សួរ​ថា “តើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​មាន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ?” ​គឺ​យើង​បាន​ចង់​សំដៅ ​សួរ​ទៅ​កាន់ ការឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ព្រោះ​ចម្លើយ​ដែល​យើង​ផ្តល់​ឲ្យ​ជ្រើសរើស ​មាន​តែ​ចម្លើយ ​៣០​ថ្ងៃ​ ទេ ​ដែល​ជា​ចម្លើយ​ត្រឹមត្រូវ​

(យោង​តាម​សៀវភៅ ​ស ​២០១៣) ។ ផ្ទុយទៅវិញ​ ប្រសិន​បើសំនួរ​នោះ​ចង់​សំដៅ​ទៅលើ​ ការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​ផ្សេង​ទៀត ​នោះ​យើង​នឹង​ផ្តល់​ចម្លើយ ​២១ ​ថ្ងៃ​ ដែល​ជា​ចម្លើយ​ត្រឹមត្រូវ​ (យោង​តាម​ច្បាប់​ស្តីពីការ​ បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ២០១៥)។​ ដូច្នេះ​សូម​មេត្តា​កុំ​មាន​ការ​ភ័នច្រឡំ ​លើ​សំនួរ​នេះ​។​ អាច​និយាយ​បាន​ថា​សំនួរ​នេះ​យើង​ចង់​ផ្តោត​ថា​បេក្ខជន​មាន​ភាព​រហ័សរហួន​ក្នុង​ការគិត​ឬ​ទេ​មុន​សម្រេច​ចិត្ត​ឆ្លើយ។ ​សូម​អរគុណ!

Loading...