ផៃ ស៊ីផាន៖ សុំ​មន្ត្រីទូតអាមេរិក ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា ​ហើយ​បើ​មិន​ពេញចិត្ត​កម្ពុជា​ទេ​ វេច​បង្វិច​ទៅ​ផ្ទះ​វិញ​ទៅ​

1280

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តី​ពី​អំពី ​«​សមិទ្ធ​ផល​១​ឆ្នាំ ​ក្រោយ​ការ​បោះឆ្នោត»​ ដែល​ធ្វើឡើង​នៅ​សាល​ប្រជុំ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ​លោក ផៃ ស៊ីផាន ​បាន​បញ្ជាក់​ថា​សុំឱ្យ​មន្ត្រីទូត​អាមេរិក​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា ​ហើយ​បើ​មិន​ពេញ​ចិត្ត​កម្ពុជា​​ទេ ​វេច​បង្វិច​ទៅផ្ទះ​វិញ​ទៅ។

លោក ផៃ ស៊ីផាន ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​កម្ពុជា ​ពិបាក​ធ្វើ​ការ​ជាមួយ​មន្ត្រី​ក្នុង​ស្ថាន​ទូត​នេះ​ណាស់ ព្រោះ​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​ឡើយ។ ដោយ​លោក​ចាត់​ទុក​មន្ត្រី​ក្នុង​ស្ថានទូត​​បច្ចុប្បន្ន​ថា​ជា​មនុស្ស​ញុះញង់​។ ​

ការ​និយាយ​បែប​នេះ របស់​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជរ​ដ្ឋាភិបាល ធ្វើ​ឡើង​ក្រោយ​ពី​ស្ថាន​ទូត​អាមេរិក ​បាន​បង្ហោះ​វាយ​តម្លៃ​ថា​ ការបោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត ​អាណត្តិ​ទី​០៦ ​កាល​ពី​១​ឆ្នាំ​មុន​នោះ​គឺ ​មិន​មាន​ភាព​សេរី ​និង​យុត្តិធម៌​ទេ​ ហើយ​ក៏​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ទេ។

Loading...