ចប់​ហើយ​កម្មវិធី​នេះ! ​លើក​មុន​ខុស​ផ្លូវគោក ​លើក​នេះ​ខុស​សំនួរ​បោះ​ឆ្នោត​ទៀត​ហើយ​

7216

កម្មវិធី Heaven or Hell Cambodia ​បាន​បង្ក​កំហុស​មួយ​ទៀត​ហើយ ចំពោះ​សំនួរ​តើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​តំណាង​រាស្ត្រ ​មាន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ?

សម្រាប់​សំនួរ​នេះ ​កម្មវិធី​ដាក់​ចម្លើយ​៤១៥ថ្ងៃ ​, ៣០​ថ្ងៃ ,​ ៣៥​ថ្ងៃ​ និង​ ៤៥ថ្ងៃ។​ ក្នុង​នោះ​បេក្ខជន​បាន​ឆ្លើយ​យកចម្លើយ​ ១៥ថ្ងៃ ហើយ​ចម្លើយរ​បស់កម្មវិធីបាន​ផ្តល់ថា​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​តំណាងរាស្ត្រ​ មាន​រយៈ​ពេល ៣០ថ្ងៃ។ ​កត្ដា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ជា​ខ្លាំង​បន្ដ​ទៀត ​ព្រោះ​បើ​យោង​តាម​មាត្រា​ ៧២ នៃ​ច្បាប់​ស្ដីពី ការ​បោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ដ្រ ដែល​រដ្ឋសភា​បាន​អនុម័តកា​លពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បាន​បង្ហាញថាយុទ្ធនាការ​ឃោសនាបោះឆ្នោត​តំណាង​រាស្ត្រ មានរយៈពេល២១ថ្ងៃ​។

មហាជន​ក៏រង់​ចាំការបកស្រាយពីសំណាក់អ្នកផលិតកម្មវិធី ថា​តើ​មាន​អំណះ​អំណាងអ្វី​ឬយកមក​ពីឯកសារយោងមួយណា​ ដែលបានជ្រើស​យក​ចម្លើយ​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​តំណាងរាស្ត្រ មាន​រយៈពេល​ ៣០ថ្ងៃ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Loading...