អាជ្ញាធរខេត្តព្រះសីហនុប្រើធម៌ក្ដៅ ឈូសឆាយសំណង់ចិន រំដោះចំណីផ្លូវមកវិញ

857

រដ្ឋបាល​ក្រុង​ព្រះ​សីហនុ បាន​​សម្រេច​ធ្វើការ​ឈូសឆាយ បើក​យក​ចិញ្ចើមផ្លូវ​វិ​ញ បន្ទាប់​ពី​ធ្វើ​ការ​ណែនាំ និង​ធ្វើ​កំណត់ហេតុ ២​ដង ប៉ុន្តែ​ម្ចាស់​មិន​យកចិត្តទុកដាក់​ចំ​ចំពោះ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង​។

នៅ​​រសៀល​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ លោក​អ៊ី សុខ​ឡេង ​អភិបាល​ក្រុងព្រះសីហនុ បាន​ចាត់​ម​ន្ត្រី​ដឹកនាំ​ដោយលោក គង់ សោភា អភិបាល​រង​ក្រុង សហការ​ជាមួយ​ម​ន្ត្រី​សង្កាត់​លេខ ៣ និង​ប្រជា​ការពារ​ក្រុង ចុះ​ឈូសឆាយ​បើក​យក​ចិ​ញ្ចើ​ម​ផ្លូវ នៅតាម​បណ្ដោយ​ផ្លូវ (​ឧតុ​និយម​) ក្នុង​សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ក្រោយពី​តំបន់​នោះមាន​ការសាងសង់​សំ​ណង់ ចាក់សាប​ឬ​ត​សំយាប​លយចូល​មកដល់​ចំ​ណី​ផ្លូវ ពី​សំណាក់​អាជីវករ​ជន​ជាតិ​ចិន​មួយ​ចំ​នួន។

តាម​លោក គង់ សោភា អភិបាល​រង​ក្រុងព្រះសីហនុ​ឲ្យ​ដឹងថា បាន​បង្ក​ផល​ប៉ះពាល់ តាម​បណ្ដោយ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ធ្វើ​ឲ្យ​មាន​ការកក​ស្ទះចរាចរ​ណ៍ នឹង​បាត់បង់​សោភ័ណភាព​ទីក្រុង​ទៀតផង​។​ ​ចំពោះ​ទីតាំង​ដែល​បាន​អនុវត្ត​នេះ លោក​អភិបាល​រង​ក្រុង​បាន​បញ្ជាក់ថា ក្រុមការងារ​សាលាក្រុង បាន​ចុះ​ធ្វើ​ការណែនាំ និង​ធ្វើ​កំណត់ហេតុ​ចំ​នួន​២​ដង​រួចមកហើយ ទាំង​លើក​នេះ​គឺ ៣​ដង ប៉ុន្តែ​ម្ចាស់ សំណង់ក៏​ដូចជា​ម្ចាស់​អាជីវកម្ម ខាងលើ​មិន​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ក្រុង​ក្រុង​នោះ​ឡើយ ទើប​រដ្ឋបាល​ក្រុង​សម្រេច​ធ្វើការ​ឈូសឆាយ បើក​យក​ចិញ្ចើមផ្លូវ​វិ​ញ៕


Loading...