ឱកាសជួយសង្គម! ត្រូវការអ្នកស្ម័គ្រចិត្ត ១០០០នាក់ ធ្វើសកម្មភាពថ្ងៃអុំទូក មានទាំងការងារ មានទាំងសប្បាយរួមគ្នា

207

ក្រៀ​ល​កម្ពុជា (Creal Cambodia) បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​បរិស្ថាន ត្រូវការ​អ្នក​ស្ម័គ្រចិត្ត ១,០០០​នាក់ ដើម្បី​ចូលរួម​សកម្មភាព​ក្នុង​​ព្រឹត្តិការណ៍​សម្អាត​បរិស្ថាន​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ ដោយ​ធ្វើ​សកម្មភាព​សម្អាត​បរិស្ថាន នៅ​ថ្ងៃបុណ្យ​អុំទូក ដែល​ប្រព្រឹតិ្តទៅ​នៅ​ថ្ងៃទី​១០-១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​នេះ​។

​អ្នក​ស្ម័គ្រ​ចិត្ត ត្រូវ​បែង​ចែក​ជា​ក្រុម​សំខាន់ៗ​ដូចខាងក្រោម​៖ ​ក្រុម​ចលនា​បរិស្ថាន​ស្អាត (​ចំនួន​៦០០​នាក់​) ​ក្រុម​ប្រមូល​សំរាម (​ចំនួន​២០០​នាក់​) ក្រុម​បង្ហាញ​ម៉ូត​សំលៀ​កបំ​ពាក់​កែច្នៃ​ពី​សំ​រាម (​ចំនួន​១០​នាក់​) ​ក្រុម​មនុស្ស​ជើងវែង (​ចំនួន​១០​នាក់​)​ ​ក្រុម​បរិស្ថាន​រីករាយ​(​ចំនួន​២០​នាក់​)​ ​ក្រុម​សម្ដែង​ស្កុប​នៅ​នឹង​មួយកន្លែង (​ចំនួន​០៥​នាក់​)​ ​ក្រុម​រាំ (​ចំនូន​២០​នាក់​)​ ​ក្រុម​យុទ្ធ​ក្រម​ខម (​ចំនួន​២០​នាក់​)​ ​ក្រុម​ប្រតិកម្ម​រ​ហ័​ស និង​សង្គ្រោះបន្ទាន់ (៥៥​នាក់​)​ ​កាំ​មេ​រ៉ា​មេន (៣៥​នាក់​)​ ​ក្រាហ្វិក​ឌី​ហ្សា​ញ (១៥​នាក់​)​ ​អ្នក​គំនូរ (Digital , តាម​ជញ្ជាំង និង​គូ​ល័​រ​វ័ត​ធ​រ​) (១០​នាក់​)។ ​

​​​​​​​ចូលរួម​ធ្វើជា​ចំណែក​មួយ​ជួយ​ដល់​ស​ង្គ​ម​ជាតិ​​ និង​បង្កើត​មិត្តភាព​ល្អ​ជាមួយ​មនុស្ស​ថ្មីៗ​ជុំវិញខ្លួន​យើង រួម​ជាមួយនឹង​ការ​ទទួលបាន​បទពិសោធ​ន៍​ថ្មី​ជាមួយគ្នា​។​ ​តោះ​អញ្ចឹង​នៅចាំ​អ្វី​ទៀ​ត​បំ​ពេញ​ឈ្មោះ​តាម​Link មួយ​នេះ (ចុះ​ឈ្មោះ)។ ​​សម្រាប់​ព័ត៌មាន​បន្ថែម​ទំ​នាក់​ទំ​នង​ទៅកាន់​លេខ ០៨៧ ៦៧ ៦៧ ២៨/ ០១២ ៣២ ០០ ១៥/ ០១៥ ៩២ ៩៥ ២៩​។ ​អ៊ី​ម៉ែ​ល : [email protected]​។ ​ឈប់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី​៖ ១៥​ខែសីហា​ឆ្នាំ​២០១៩​។ ​ចូលរួម​ជាមួយ​ក្រៀល​កម្ពុជា ចូលរួម​ជា​សមាជិក​ដ៏​សំខាន់​របស់​បរិស្ថាន​៕

Loading...