កំពង់​ស្ពឺ​ នឹង​ក្លាយ​ជា​ខេត្ត​ដំបូង​គេ ​មាន​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​កម្ពុជា​

0
458

ខេត្ត​កំពង់​ស្ពឺ​នឹង​មាន​ស្ពាន​អាកាស​ថ្មើរ​ជើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ៤​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក។

ស្ពាន​អាកាស​ថ្មី​នេះ​ដែរ នឹង​បើក​ការ​សាងសង់​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ​ក្រោម​អធិបតីភាព​ឯកឧត្តម វ៉ី សំណាង ​អភិបាល​ខេត្ត​ផ្ទាល់​តែ​ម្ដង។ ការ​សាងសង់​ស្ពាន​គឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​ដល់​ការ​ឆ្លង​កាត់​ផ្លូវ​របស់​ប្រជាពល​រដ្ឋ ​ក៏​ដូចជា​បង្ការ​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

ស្ពាន​​នេះ​នឹង​ត្រូវ​សាងសង់​​ត្រង់​ចំណុច​បេន​ឡាន​ផ្សារ​កំពង់​ស្ពឺ​ ដោយ​មាន​ប្រវែង​ ៣០​ម៉ែត្រ​ ​កម្ពស់​ ៥.២​ម៉ែត្រ​ ទទឹង​៣​ម៉ែត្រ​ ធ្វើ​ពី​បេតុង​អាមេ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោក​ជំទាវ​បណ្ឌិត​ សៀង ចាន់​ហេង អគ្គនាយក​ក្រុម​ហ៊ុន​ ហេង អភិវឌ្ឍន៍ ក្នុង​តម្លៃ​សាង​សង់​ ៣៤​​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​​ចំណាយ​ពេល​សាងសង់​​ជិត​មួយ​ឆ្នាំ​។

ផ្តល់មតិយោបល់