អភិ​បាល​ខេត្ត​កណ្ដាល​បក​ស្រាយ​ហើយ ​ដី​៧០​ហិកតា​នៅ​អរិយក្សត្រ​មិន​មែន​លក់​ទេ គឺ​ជួល​រយៈពេល​៩៩​ឆ្នាំ​ប៉ុណ្ណោះ

696

លោក​ ម៉ៅ ភិរុណ ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កណ្តាល​បាន​បញ្ជាក់​ថា​ដី​ដុះ​នៅ​តាម​ឆ្នេរ​ទន្លេ​៧០​ហិកតា​នៅ​ម្ដុំ​អរិយក្សត្រ គឺ​មិន​មែន​លក់​ឱ្យ​អ្នក​ឧកញ៉ា ឃុន សៀ ​ទេ ​គ្រាន់​តែ​ជួល​ឱ្យ​ក្នុង​រយៈ​ពេល​៩៩​ឆ្នាំ​ប៉ុណ្ណោះ។

ថ្មី​ៗ​នេះ ​សារព័ត៌មាន​ ដើមអម្ពិល ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​លើ​អត្ថបទ​រស៊ើប​ដែល​មាន​ចំណង​ជើង​ធំ​ៗ​ថា​ “បែក​ធ្លាយ! ​ក្រុមហ៊ុន​ ឧកញ៉ា​ ឃុន សៀ ​ទិញ​ដី​ដុះ​តាម​ច្រាំង​ទន្លេ​មេគង្គ ​ម្តុំ​អរិយក្សត្រ ​ស្រុក​ល្វាឯម ​ប្រមាណ​៧០​ហិកតា ​ពី​អភិបាល​ខេត្ត​កណ្តាល​”។ ក្រោយ​ពី​មាន​ដំណឹង​នេះ​ហើយ លោក​ ម៉ៅ ភិរុណ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្ដាល ​ក៏​ចេញ​មុខ​មក​បញ្ជាក់​ភ្លាម​ៗ​ប្រាប់​ដល់​ប្រជាជន។

ក្នុង​ការ​បក​ស្រាយ​នោះ ​គឺ​តាម​ពិត​មិន​មែន​មាន​ការ​លក់​ដី​នៅ​ម្ដុំ​អរិយក្សត្រ​នោះ​ទេ ​ដោយ​ដី​ទំហំ​៧០​ហិកតា​នោះ គ្រាន់​តែ​ជួល​ឱ្យ​រយៈពេល​៩៩​ឆ្នាំ​ប៉ុណ្ណោះ។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​អភិវឌ្ឍ ​និង​ការពារ​ដី​រដ្ឋ​ពី​ការ​ទន្ទ្រាន​យក​ពី​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ៕

SHARE