ថៃ ​ទិញ​រថ​ពាស​ដែក​កំពូល​ប្រយុទ្ធ ​ពី​អាមេរិក​ប្រមាណ​៤០​គ្រឿង​

1637

ថៃ ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទិញ​រថ​ពាស​ដែក​ប្រយុទ្ធ​លំដាប់​កំពូល​ពី​សហរដ្ឋ​អាមេរិក ​ប្រមាណ​ជា​៤០​គ្រឿង ដើម្បី​ពង្រឹង​កង​ទ័ព​របស់​ខ្លួន។

រថ​ពាស​ដែក​នោះ​មាន​ឈ្មោះ​ថា M1126 Stryker ​កង់​៨ ​ដែល​កំពុង​ប្រតិបត្តិ​ឱ្យ​កង​ទ័ព​អាមេរិក​ផង​ដែរ។ ​រថ​ពាស​ដែក​នេះ អាមេរិក​មិន​ទាន់​បញ្ចេញ​លក់​ឱ្យ​ប្រទេស​ណា​នោះ​ទេ ​ដូច្នេះ​ហើយ​បើ​ថៃ​ទិញ​បាន​មែន ​នោះ​ពួកគេ​នឹង​ក្លាយ​ជា​ប្រទេស​ទី​មួយ​ហើយ​។ ​តម្លៃ​នៃ​ការ​ទិញ​រថ​ពាស​ដែក​នេះ ​ប្រមាណ​ជា​៨០​លាន​ដុល្លារ​អាមេរិក។

ជាមួយ​តម្លៃ​នេះ​ដែរ ​កង​ទ័ព​ថៃ​នឹង​ទទួល​បាន​ការ​បង្វឹក​ផ្ទាល់​ពី​អ្នក​ជំនាញ​របស់​អាមេរិក ដើម្បី​បើកបរ​រថ​ពាស​ដែក​នេះ ​ក៏​ដូចជា​ការ​ជួសជុល​នានា​ផង​ដែរ៕

Loading...