អបអរសាទរ! ស្ដេចប្រដាល់អាស៊ី ប៉ាក់គីអាវ ដណ្ដើម​បាន​ខ្សែ​ក្រវាត់​មួយ​ទៀត​ហើយ

2958

កីឡាករ​អាស៊ី Manny Pacquiao បាន​យក​ឈ្នះ​កីឡាករ​សញ្ជាតិ​អាមេរិក Keith Thurman ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ពី​ចៅ​ក្រម​ទាំង៣រូប ដែល​មាន ២​រូប ឱ្យ Pacquiao ឈ្នះ និង​មួយ​រូប​ទៀត​ឱ្យ Keith ឈ្នះ។



​គួរបញ្ជាក់​ផង​ថា នេះ​គឺជា​ការប្រកួត​ផ្លូវ​ការលើក​ទី​៧១ របស់​បុរស​វ័យ ៤០​ឆ្នាំ Manny Pacquiao ។ ចំណែក​កីឡាករ Keith Thurman វ័យ ៣០​ឆ្នាំ​មាន​រហស្សនាម​ថា «One Time» បាន​កំពុង​កាន់កំ​ណ​ត់​ត្រា​ប្រកួត ៣០​ដង​មិនដែល​ចាញ់ និង​ស្មើ​ឡើយ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​នៅ​លើស​ង្វៀ​ន​បាន ២២​ដង​ក្នុង​ចំណោម​ជ័យ​ជម្នះ ២៩​ដង និង ១​ដង ឈ្នះ​ដោយ​គូប្រជែង​បោះបង់​ការប្រកួត (no contest)។ ប៉ុន្តែ​លើក​ទី៣១ បាន​បាត់​បង់​កំណត់​ត្រា និង​បាត់​ទាំង​ខ្សែ​ក្រវាត់ ក្រោយ​ចាញ់​អ្នក​ប្រដាល់​អាស៊ី៕ ​

Loading...