ធ្លាយ​រឿង​១​ទៀត! ​ក្រុមហ៊ុន​ ចិន ​ជា​អ្នកនាំ​ចូល​សំរាម ​៨៣​កុងទីន័រ​នោះ​ពី​អាមេរិក ​និង​កាណាដា​

5488

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ចិន ​ឈ្មោះ ChingYuen ​ជា​អ្នក​នាំ​ចូល​សំរាម​ទាំង​៨៣​កុទីន័រ​ចូល​កម្ពុជា ពី​ប្រទេស​អាមេរិក ​និង​កាណាដា។

លោក គុណ ញឹម​ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋានគយ​ និងរដ្ឋករកម្ពុជា ​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ដូច​ខាង​លើ​នៅ​ថ្ងៃ​ទី​១៩​ខែ​កក្កដា​ឆ្នាំ​២០១៩​នេះ។ ដោយ​លោក​បាន​បន្ថែម​ទៀត​ថា​បច្ចុប្បន្ន​កំពុង​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ​ដើម្បី​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​លើ​ករណី​នេះ។

មួយ​វិញ​ទៀត ​កម្ពុជា​ក៏​បាន​ត្រៀម​បញ្ជូន​សំរាម​ទាំងអស់​ទៅ​ប្រទេស​ដើម​កំណើត​វិញ​ដែរ៕

Loading...