សៅ សុខា៖ ​ខ្មាសអៀន​ណាស់​សម្រាប់​ខ្មែរ ព្រៃឈើ​បាត់​បង់ អត់​លុយ​ចូល​ជាតិ​

2815

នាយ​ឧត្តម​សេនីយ៍ ​សៅ សុខា ​បាន​បញ្ជាក់​ថា​ជា​ការ​ខ្មាស​អៀន​ដ៏​ធំ​សម្រាប់​ខ្មែរ​ ព្រៃ​ឈើ​បាត់បង់​អត់​មាន​លុយ​ចូល​ជាតិ។

នាយ​ឧត្តមសេនីយ៍​ សៅ សុខា ​បាន​បញ្ជាក់ដូច្នេះ​ថា «​សូម​បងប្អូន​ធ្វើការ​ជា​មួយគ្នា​ ស្រុះ​ដៃ​ស្រុះ​ជើង​គ្នា ​ដើម្បី​យើង​គាំទ្រ​ប្រតិបត្តិការ​នេះ​ធ្វើ​ឱ្យ​បាន​ជោគជ័យ​ ដើម្បី​អាយុ​ជីវិត​ជាតិ ​ធនធាន​ធម្មជាតិ​ សម្រាប់​យើង​ថ្ងៃហ្នឹង ​សម្រាប់​កូនចៅ​យើង​ថ្ងៃក្រោយ ​កុំ​ឱ្យ​ខ្មាស់​បរទេស​ជិតខាង។​ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ប្រទេសជិត​ខាង​យើង សល់ព្រៃ​៦០ភាគរយនៃផ្ទៃដី​ ផ្ទុយ​ទៅវិញ​គេបាន​ចំណូលពី​ការនាំឈើ​ចេញ​ដល់​រាប់​ពាន់​លានដុល្លារ​។ រីឯ​ប្រទេស​របស់យើងព្រៃឈើបាត់បង់​ លុយ​ចូល​ថវិកាជាតិអត់​មាន។​ នេះ​ជា​ការ​ខ្មាស​អៀន​មួយ​ធំ​ណាស់»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Fresh News ។

គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ កំពុងធ្វើ​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក​ក្នុង​ការបង្ក្រាបបទ​ល្មើសព្រៃ​ឈើ​នៅទូទាំង​ប្រទេសកម្ពុជា៕

SHARE