ភ្ញាក់ផ្អើល ជនជាតិចិនម្នាក់ ចង់លោតសម្លាប់ខ្លួនពីអគារកាស៊ីណូខេត្តព្រះសីហនុ (មានវីដេអូ)

1041

តាម​សេចក្ដី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ច​ម្រុះ​បាន​អន្តរាគមន៍​ករណី​បុរស​ជន​ជាតិ​ចិន​ម្នាក់​ចង់​លោត​សម្លាប់ខ្លួន​ពី​អាគា​រកា​ស៊ី​ណូ​មួយកន្លែង​នៅ​ជិត​កែង​តុលាការ​ចាស់ នា​ព្រល​ប់​ថ្ងៃ​១៨​កក្កដា​២០១៩​នេះ​។

បន្ទាប់​ពី​​ប្រើពេល​ច្រើន​ម៉ោង​តាម​និតិវិធី គិត​មកដល់​ម៉ោង​ជិត​៨​យ​ប់​ថ្ងៃ​ដដែល ទើប​សមត្ថកិច្ច​បាន​ឡើងទៅ​យក​បុរស​ជន​ជាតិ​ចិន​រូប​នេះ ពី​កន្លែង​ដែល​គេ​ចង់​លោត​សម្លាប់ខ្លួន​ចុះមក​ក្រោម​តាម​បច្ចេក​ទេស និង​ភ្លាមៗ​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់បាន​ពី​សាវតា​និង​មូលហេតុ​ថា​បណ្តាល​មកពី​បែប​បែបណា​ឡើយ ដោយ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា រង់ចាំ​សាកសួរ​ចប់​៕​



Loading...