ឧកញ៉ា គួច ម៉េងលី ផ្ដល់ថវិកា ២០លានរៀល ដល់ក្រុមយុវជនសំរាមបន្តសកម្មភាព

459

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ឧបត្ថម្ភ​ថវិកា​២០​លាន​រៀល ឬ​ស្មើនឹង​៥​ពាន់​ដុល្លារ ដល់​ក្រុម​យុវ​ជន​សំរាម​បឹងត្របែក សាន់ ដា​រ៉ា​វីដ ដើម្បី​រួម​ចំណែក​ថែរក្សា លើកកម្ពស់​សោភណភាព និង​កាត់បន្ថយ​​​ផល​ប៉ះពាល់​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ​។​



​លោក​ឧកញ៉ា ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល និង​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ក៏បានផ្តល់​ការ​ពិ​និត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ផងដែរ ដល់​ក្រុម ការងារ យុវ​ជន​សំរាម ដែល​ត្រូវការ​មក​ព្យា បាល​ជំងឺ​បឋម នៅ​ម​ជ្ឈ​មណ្ឌល​សុខភាព​សិស្ស ម៉េង​លី ជេ​. គួច របស់​ក្រុមហ៊ុន​។​ លោក​ឧកញ៉ា ក៏​នឹង​ផ្តល់​ជា​សម្ភារ​មួយ​ចំនួន​ដូចជា​ឧបករ​ណ៍​ឆុង​កាហ្វេ​បែប​ទំ​នើ​ប​មកពី​អាមេរិក តុ​កៅអី​ដល់​ក្រុម​យុវ​ជន ដែល​ពួកគេ​មាន​បំណង​បើកហាង​កាហ្វេ​បរិស្ថាន​នៅ​ភ្នំ​ពេញ​។​

​តាម​ការគ្រោងទុក លោក​ឧកញ៉ា វេជ្ជបណ្ឌិត ក៏​កំពុង​ឱ្យ​ក្រុមការងារ​សិក្សា​ផងដែរ ទៅលើ​សុខភាព​កុមារ ដែល​រស់នៅ​អម​សងខាង​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក ដើម្បី​ផ្តល់​ល​ទ្ធភាព​ឱ្យ​ពួកគេ​អាចមក​ពិ​និត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ នៅ​ម​ជ្ឈ​មណ្ឌល​សុខភាព​សិស្ស របស់​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន​៕​