ក្ដៅ! យន្តហោះចម្បាំងថៃ ធ្លាក់ផ្ទុះឆេះនៅខេត្តឈៀងម៉ៃមុននេះបន្តិច (មានវីដេអូ)

1662

យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​កង​ទ័ព​អាកាស​ថៃ បាន​ធ្លាក់​នៅ​ខេត្ត​ឈៀងម៉ៃ កាល​ពី​ល្ងាច​មិញ​នេះ បណ្ដាល​ឱ្យ​អាកាសយានិក​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Khaosod របស់​ប្រទេស​ថៃ។

បើ​តាម​ប្រជាជន​ក្នុង​ភូមិ​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ គេ​បាន​លឺ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​មួយ ហើយ​ពេល​ទៅ​មើល​នៅ​កន្លែង​កើត​ហេតុ ក៏​បាន​ប្រទះ​ឃើញ​យន្តហោះ​មួយ​គ្រឿង ធ្លាក់​លើ​ដើម​ចេក។ ជន​រងគ្រោះ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត បាន​លោត​ចេញ​ទាន់​ពេល ហើយ​រង​របួស។ ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ថត​យក​រូប​ភាព​ឡើយ៕

Loading...